ព័ត៌មានជាតិ

យុវជនម្នាក់ ជីករមៀតប៉ះចំគ្រាប់មីនផ្ទុះ រងរបួសភ្នែក

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១១:០០នាទី មានពលរដ្ឋឈ្មោះ មេង សៀវលីន ភេទប្រុស អាយុ១៧ឆ្នាំ បានរងគ្រោះថ្នាក់ដោយសារមីន នៅចំណុចអូរឆ្នាំងធ្លុះ ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

យោងតាមអាជ្ញាធរមីនបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើង នៅពេលដែលជនរងគ្រោះ កំពុងជីករមៀតលក់ ហើយបានជីកប៉ះគ្រាប់មីន បណ្តាលឱ្យផ្ទុះ រងរបួសភ្នែក និងមុខ។ ជនរងគ្រោះ បានក្រុមគ្រួសារយកមកព្យាបាល នៅមណ្ឌលសុខភាពឆករកា ឃុំសំឡូត។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់​លាស់​ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

To Top