ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារជូនពរ លើបណ្តាញសង្គមនានា ទៅកាន់ជនរួមជាតិទាំងអស់ សូមប្រកដោយសុខភាពល្អ សេចក្តីសុខ សុភមង្គល ។
អមជាមួយរូបភាព បង្ហាញនៃក្តីស្រលាញ់ ជាមួយលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៣ បានលើកឡើងថា “ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៤ ដែលនឹងឈានចូលមកដល់ ខ្ញុំនិងភរិយាសូមជូនពរ ចំពោះបងប្អូនជនរួមជាតិទាំងអស់ ឱ្យសមប្រកបដោយសុខភាពល្អ សេចក្តីសុខ សុភមង្គល និងទទួលបានជោគជ័យនៅក្នុងគ្រប់ភារកិច្ច”៕