បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីលីទុយអានី លោកស្រី Ingrida Simonyte បានប្រាប់ទូរទស្សន៍រដ្ឋ LRT នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ប្រទេសលីទុយអានី ប្រហែលជាមានសុទិដ្ឋិនិយមពេកអំពីឱកាសរបស់អ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ី។
និយាយជាមួយ LRT សម្រាប់កម្មវិធីពិសេសចុងឆ្នាំ ដែលបានកត់ត្រាកាលពីថ្ងៃសុក្រ លោក ស្រីSimonyte បាននិយាយអំពីស្ថានភាពសន្តិសុខរបស់ប្រទេសលីទុយអានី និងរបៀបដែលវាត្រូវបានរងផលប៉ះពាល់ដោយជម្លោះអ៊ុយក្រែនផងដែរ។
លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា៖វាប្រហែលជាមិនឆ្ងាយពេកទេក្នុងការនិយាយថា យើងរំពឹងថានឹងមានលទ្ធផលខុសគ្នាខ្លាំងពីសង្គ្រាមនៅឆ្នាំនេះជាងអ្វីដែលយើងមាននៅថ្ងៃនេះទេប៉ុន្តែជាអកុសល នោះមានន័យថា យើងត្រូវចាប់ផ្តើមពឹងផ្អែកលើការពិតដែលថា សេណារីយ៉ូនឹងមិនមែនជាអ្វីដែលយើងចង់បាននៅដើមឆ្នាំ ២០២៣មុនពេលការវាយលុករបស់អ៊ុយក្រែនបានចាប់ផ្តើមឡើយ។
លោកស្រី Simonyte បានលើកឡើងទៀតថា៖ ប្រហែលជាបានគិតទុកអំពីស្ថានភាពស្រាលពេក ដោយរំពឹងថាអ៊ុយក្រែននឹងពិតជាការពារទាំងតម្លៃអឺរ៉ុប និងលោកខាងលិច ជាមួយនឹងសព្វាវុធ និងការគាំទ្រដែលខ្លួនបានទទួល៕ ប្រែសម្រួល៖ស៊ុនលី