ព័ត៌មានអន្តរជាតិ

ថៃ ទទួលបានភ្ញៀវ បរទេសជាង ២៨លាននាក់ ក្នុងឆ្នាំ២០២៣ និងបង្កើតប្រាក់ចំណូល ១,២ ពាន់ពាន់លានបាត សម្រាប់សេដ្ឋកិច្ច

Xinhua

បរទេស៖ រដ្ឋមន្ត្រីទេសចរណ៍ និងកីឡា របស់ប្រទេសថៃ លោកស្រី Sudawan Wangsuphakijkosol បាននិយាយថា ភ្ញៀវទេសចរបរទេសជាង ២៨ លាននាក់បានមកទស្សនាប្រទេសថៃកាលពីឆ្នាំមុន ដោយបង្កើតប្រាក់ចំណូលបាន ១,២ ពាន់ពាន់លានបាត។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយ កាលពី​ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោកស្រី Sudawan Wangsuphakijkosol កាលពីថ្ងៃអង្គារថា ការមកដល់របស់ភ្ញៀវ បរទេសសរុបចំនួន ២៨,០៤២ លាននាក់ ត្រូវបានចុះបញ្ជីចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ ហើយភ្ញៀវបរទេសទាំងនោះបានបង្កើតប្រាក់ចំណូលរហូតដល់ ១,២ ពាន់ពាន់លានបាតសម្រាប់សេដ្ឋកិច្ចថៃ។

លោកស្រី Sudawan បាននិយាយថា ភ្ញៀវបរទេសកំពូលទាំងប្រាំដែលមកលេងប្រទេសថៃកាលពីឆ្នាំមុនគឺមាន ម៉ាឡេស៊ី (៤,៥៦ លាននាក់) ចិន (៣,៥២ លាននាក់) កូរ៉េខាងត្បូង (១,៦៦ លាននាក់) និងរុស្ស៊ី (១,៤៨ លាននាក់) ។

លោកស្រីបានបន្ថែមថា សប្តាហ៍ចុងក្រោយនៃឆ្នាំ ២០២៣ ឃើញមានការធ្លាក់ចុះតិចតួច នៃការមកដល់របស់ជនបរទេស ឬ ស្មើនឹង ០,៩០% ពីសប្តាហ៍មុន ដោយសារក្រុមមួយចំនួនប្រហែលជាបានជ្រើសរើស មិនធ្វើដំណើរនៅថ្ងៃទី ៣០ ខែធ្នូ៕
ប្រែសម្រួលៈ ណៃ តុលា

To Top