ព័ត៌មានអន្តរជាតិ

ភេវរកម្ម សម្លាប់មនុស្ស ជាង១០០នាក់ ក្នងពិធីរំលឹកខួប នៃការស្លាប់មេបញ្ជាការអ៊ីរ៉ង់

រូបភាពពី៖​ RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យ៉ាងហោចណាស់មនុស្ស១០៣នាក់ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិតដោយការផ្ទុះចំនួន២ដងដែលបានបំផ្ទុះនៅក្នុងពិធីរំលឹកខួបលើកទី៤នៃការស្លាប់របស់ឧត្តមសេនីយអ៊ីរ៉ង់ Qassem Soleimani នៅក្នុងទីក្រុង Kerman ភាគកណ្តាលនៃប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធម្សិលមិញ។

ការបំផ្ទុះត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅជិតកន្លែងផ្នូររបស់អតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC)។ ភ្លាមៗលោក Mohammad Saberi ដែលដឹកនាំក្រុមការងារសង្គ្រោះបន្ទាន់របស់ទីក្រុង Kerman បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា មនុស្ស២០នាក់ត្រូវបានសម្លាប់នៅក្នុងការផ្ទុះ និង ២០ក់ទៀតបានរងរបួស នេះបើតាម Al Jazeera បានរាយការណ៍។

ក្រោយមក ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា មនុស្សចំនួនកើនឡើងទៅដល់១០៣នាក់បានស្លាប់ និង១៤១នាក់បានរងរបួសហើយ តួលេខទាំងនេះទំនងជាកើនឡើង ខណៈដែលទីភ្នាក់ងារក៏បានកត់សម្គាល់ផងដែរថា មន្ត្រីនៅកន្លែងកើតហេតុបានពណ៌នាឧបទ្ទវហេតុថាជាការវាយប្រហារភេរវកម្ម ហើយថង់ពីរដែលមានគ្រាប់បែកត្រូវបានគេគិតថាបានផ្ទុះនៅក្នុងតំបន់ដែលមានមនុស្សច្រើន ដោយត្រូវបានបំផ្ទុះពីចម្ងាយ៕ ប្រែសម្រួល៖ស៊ុនលី

To Top