បរទេស៖ អាជ្ញាធរជប៉ុនបានបង្ហាញកាលពីថ្ងៃពុធថា យន្តហោះ Airbus A350 របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines ដែលត្រូវបានវាយប្រហារដោយយន្តហោះឆ្មាំសមុទ្រ នៅលើផ្លូវរត់ គឺត្រូវបានផ្តល់ការអនុញ្ញាតឱ្យចុះចត ប៉ុន្តែមិនមានការចង្អុលបង្ហាញថា យន្តហោះរបស់ឆ្មាំសមុទ្រត្រូវបានអនុញ្ញាតឱ្យហោះឡើងនោះទេ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ យន្តហោះ De Havilland Dash-8 Coast Guard turboprop របស់ក្រុមឆ្មាំសមុទ្រជប៉ុន គ្រោងនឹងហោះឡើងដើម្បីផ្តល់ជំនួយទៅកាន់តំបន់ដែលត្រូវបានវាយប្រហារដោយការរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃចន្ទ។ ផ្ទុយទៅវិញ យន្តហោះនេះបានបុកជាមួយយន្តហោះ Airbus A350 ដែលចុះចតនៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ។
អ្នកដំណើរទាំង៣៦៧នាក់ និងសមាជិកនាវិក១២នាក់នៃយន្តហោះ Airbus អាចគេចចេញពីយន្តហោះដោយមិនមានគ្រោះថ្នាក់ក្នុងការជម្លៀសខ្លួនរយៈពេល២០នាទី ដែលត្រូវបានពិពណ៌នាថាជាអព្ភូតហេតុដោយអាជ្ញាធរជប៉ុន។
ចំណែកយន្តហោះ De Havilland Dash-8 Coast Guard turboprop របស់ក្រុមឆ្មាំសមុទ្រជប៉ុន គឺមានសមាជិកនាវិក៥នាក់ក្នុងចំណោមនាវិក ៥ នាក់ បានស្លាប់ ហើយអ្នកនៅរស់រានមានជីវិតដែលជាប្រធានក្រុមបានរងរបួសយ៉ាងធ្ងន់ធ្ងរ។ អ្នកដំណើរ ១៤ នាក់នៅលើយន្តហោះ Airbus បានរងរបួស ប៉ុន្តែពួកគេត្រូវបានពិពណ៌នាថាមិនគំរាមកំហែងដល់អាយុជីវិតនោះទេ។
យន្តហោះ Airbus បានឆេះអស់រយៈពេលជាង ៦ ម៉ោងនៅលើផ្លូវរត់បន្ទាប់ពីឧប្បត្តិហេតុដែលបណ្តាលឱ្យអាជ្ញាធរលុបចោលជើងហោះហើរក្នុងស្រុកចំនួន ១៣៧ និងជើងហោះហើរអន្តរជាតិចំនួន ៤ ។ ជើងហោះហើរបន្ទាន់ និងសេវារថភ្លើងល្បឿនលឿនត្រូវបានផ្តល់ជូន ដើម្បីកាត់បន្ថយការកកស្ទះ។
យោងតាមអត្ថបទចម្លងជាលាយលក្ខអក្សរដែលបានចេញផ្សាយដោយអាជ្ញាធរ គឺបានបញ្ជាក់ថា យន្តហោះ Airbus ត្រូវបានអនុញ្ញាតឱ្យចុះចត ខណៈដែលយន្តហោះរបស់ឆ្មាំសមុទ្រ ត្រូវបានប្រាប់ឱ្យឈប់នៅមួយកន្លែងសិន៕ ប្រែសម្រួលៈ ណៃ តុលា