ព័ត៌មានជាតិ

ឯកឧត្តម ប្រាំង ជលសា ផ្ញើសារជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសជ័យមង្គលខួបអនុស្សាវរីយ៍ ៤៨ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍

ក្នុងឱកាសជ័យមង្គលខួបអនុស្សាវរីយ៍ ៤៨ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍នេះ ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និយោជិត កម្មករ នៃអគ្គិសនីកម្ពុជា ទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី តាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រាបុត្រី និងចៅប្រុស ចៅស្រីជាទីស្រលាញ់ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍មាតុភូមិឱ្យកាន់តែ រីកចម្រើនរុងរឿងថែមទៀត ក្រោមម្លប់សន្តិភាព៕

To Top