ព័ត៌មានអន្តរជាតិ

ថៃ ៖ មន្ត្រីពន្ធនាគារនិយាយថា គុកអាចបង្កគ្រោះថ្នាក់ ដល់អាយុជីវិតលោក ថាក់ស៊ីន

Photo: Bloomberg

បរទេស ៖ យោងតាមនាយកដ្ឋាន កែប្រែរបស់ថៃ បានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានកាត់ទោស គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ហើយត្រូវស្នាក់នៅ ក្នុងមន្ទីរពេទ្យនគរបាលទូទៅ ព្រោះការវិលត្រឡប់ ទៅកាន់ពន្ធនាគារ គឺអាចឱ្យលោកមានគ្រោះថ្នាក់ ដល់អាយុជីវិត ។

យោងតាមសារព័ត៌មាន Bangkok Post របស់ថៃ ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងការធ្វើបច្ចុប្បន្នភាពស្ថានភាពលោក ថាក់ស៊ីន ដែលរង់ចាំជាយូរមកហើយ នាយកដ្ឋានកែប្រែ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានផ្លាស់ប្តូរថាក់ស៊ីន ទៅមន្ទីរពេទ្យនៅថ្ងៃទី២៣ ខែសីហា ដោយសារតែលោកត្រូវការការព្យាបាល ជាបន្តបន្ទាប់ និងការសង្កេតសម្រាប់ជំងឺជាច្រើន ដែលតម្រូវឱ្យមានការ ត្រួតពិនិត្យយ៉ាងដិតដល់។

នាយកដ្ឋាននេះបានបន្តថា ការបញ្ជូននេះ គឺផ្អែកលើសុវត្ថិភាព ដោយសារតែមន្ទីរពេទ្យកែសំរួលវេជ្ជសាស្ត្រ គឺខ្វះឧបករណ៍សម្រាប់ព្យាបាល។

សេចក្តីថ្លែងការណ៍ របស់ខាងនាយកដ្ឋានកែប្រែនេះ បានធ្វើឡើងមួយថ្ងៃមុន ពេលដំណើរទស្សនកិច្ច ដែលបានគ្រោងទុកទៅកាន់ មន្ទីរពេទ្យ ដោយគណៈកម្មាធិការសភា ដែលកំពុងស្វែងរកការផ្ទៀងផ្ទាត់ស្ថានភាព របស់លោកថាក់ស៊ីន ដើម្បីឆ្លើយតបទៅនឹងការសង្ស័យជាសាធារណៈ និងការស្ងប់ស្ងាត់ ។ វាមិនច្បាស់ទេថា តើអាជ្ញាធរមន្ទីរពេទ្យនឹងអនុញ្ញាតឱ្យគណៈកម្មាធិការ ទៅជាន់ទី១៤ ដែលជាកន្លែងដែលអ្នកជំងឺ ត្រូវបានគេនិយាយថា គាត់កំពុងស្នាក់នៅ ។

ប្រធាននាយកដ្ឋានកែប្រែត្រូវអនុម័ត ការស្នាក់នៅលើសពី ១២០ ថ្ងៃ ដោយអ្នកទោសក្នុងមណ្ឌលព្យាបាល ក្រៅមន្ទីរពេទ្យពន្ធនាគារ ហើយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវតែទទួលស្គាល់ ។ ករណីរបស់លោកថាក់ស៊ីន, ថ្ងៃកំណត់រយៈពេល១២០ថ្ងៃ បានកន្លងផុតទៅនៅថ្ងៃទី២១ ខែធ្នូ ដោយគ្មានដំណឹងអ្វីឡើយ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top