ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន បើកកិច្ចប្រជុំរៀបចំផែនការ យុទ្ធសាស្ដ្រ អភិវឌ្ឍន៍ជនបទ រយៈពេល ៥ឆ្នាំ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ដ្រ អភិវឌ្ឍន៍ជនបទ រយៈពេល ៥ឆ្នាំ (២០២៤ – ២០២៨) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

កិច្ចប្រជុំបានដំណើរការ ដោយមានការពិភាក្សា យ៉ាងផុលផុស សំដៅកំណត់ឲ្យបានចក្ខុវិស័យថ្មី នៃការអភិវឌ្ឍន៍ជនបទ សម្រាប់រយៈពេល៥ឆ្នាំរបស់ក្រសួង ឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនិងយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ក្នុងការកសាងតំបន់ជនបទ កម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ” ធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព និងមានសុខុមាលភាព កាន់តែល្អប្រសើរឡើង ដើម្បីឈានទៅសម្រេច បានចក្ខុវិស័យរបស់កម្ពុជា ជាប្រទេសមាន ប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០ ៕

To Top