ព័ត៌មានជាតិ

ប្រមុខការពារជាតិ លុបឈ្មោះ មេបញ្ជាការរងកងកាំភ្លើងការពារអាកាសមូលដ្ឋានសមុទ្រកងទ័ពជើងទឹក និងមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្រេចចេញប្រកាសលុបឈ្មោះ លោកវរនាវីត្រី គ្រី ដារ៉ា អត្តលេខ ២២៤៤១៨ មេបញ្ជាការរង កងកាំភ្លើងការពារអាកាស មូលដ្ឋានសមុទ្រកងទ័ពជើងទឹក និងវរសេនីយ៍ត្រី រ៉េន ស៊ីណាត អត្តលេខ ១៩៦៨៤៧ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ។

មូលហេតុ នៃការលុបឈ្មោះចេញនេះដោយសារ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top