ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល​អ៊ីស្រាអែល ​​អនុម័ត​ថវិកា​កែ​សម្រួល​ជាមួយ​នឹង​ ការ​ចំណាយ​លើ​វិស័យ​ការពារជាតិ ​បន្ថែម​ទៀត​

Xinhua

យេរ៉ូសាឡឹម៖ ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលបានឲ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែល បានអនុម័តកញ្ចប់ថវិកា សម័យសង្រ្គាមកាលពីថ្ងៃចន្ទ សម្រាប់ឆ្នាំ២០២៤ ជាមួយនឹងការកើនឡើង គួរឱ្យកត់សម្គាល់នៅក្នុងការ ចំណាយលើវិស័យការពារជាតិ។

ថវិកាដើមសម្រាប់ឆ្នាំ២០២៤ ត្រូវបានអនុម័តដោយសភាក្នុងខែឧសភា ឆ្នាំ២០២៣ ប៉ុន្តែជម្លោះជាមួយក្រុមហាម៉ាស ដែលបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំមុនបានជំរុញឱ្យមានថវិកាថ្មី ដើម្បីគ្របដណ្តប់លើការចំណាយខ្ពស់ជាងនេះ។

ថវិកាដែលបានធ្វើបច្ចុប្បន្នភាព ដែលត្រូវការការយល់ព្រមពីសភា ត្រូវបានកំណត់ចំនួន ៥៨២ពាន់លានស៊ិគែល (ប្រហែល ១៥៥ពាន់លានដុល្លារអាមេរិក) រួមទាំងថវិកាបន្ថែមចំនួន ៥៥ ពាន់លានដុល្លា សម្រាប់ការពារជាតិ ដើម្បីរ៉ាប់រងការចំណាយលើការប្រយុទ្ធ និងពង្រឹងកងទ័ព។

ក្រសួងបានឲ្យដឹងថា ថវិការបស់ក្រសួងទាំងអស់ ត្រូវបានកាត់បន្ថយដោយសារតែ ការចំណាយលើយោធាខ្ពស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ថវិកាសរុបក៏រួមបញ្ចូលផងដែរ នូវផែនការផ្តល់ជំនួយចំនួន ៩ ពាន់លានដុល្លា សម្រាប់អ្នកបម្រុងយោធា សន្តិសុខ និងការការពារតំបន់ ការគាំទ្រប្រព័ន្ធសុខភាពផ្លូវចិត្ត និងការស្តារឡើងវិញនូវ តំបន់ភាគខាងត្បូងដែលនៅជិតខាង ហ្គាហ្សា។

រដ្ឋមន្ត្រីរួបរួមជាតិ ដែលជាបក្សប្រឆាំងដ៏ធំបំផុត ដែលបានចូលរួមគណៈរដ្ឋមន្ត្រីសង្រ្គាម បន្ទាប់ពីជម្លោះបានចាប់ផ្តើម បានបោះឆ្នោតប្រឆាំងនឹងថវិកា ដោយលើកហេតុផលថា ថវិកាថ្មី “មិនឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ ជាមូលដ្ឋានចាំបាច់នៃអាទិភាព និងព្រងើយកន្តើយ ចំពោះផលវិបាកធ្ងន់ធ្ងរនៃសង្រ្គាម”។

បក្សពួកបានទាមទារបិទក្រសួង ដែលមិនចាំបាច់ ដោយបង្កកច្បាប់ ដែលអនុញ្ញាតឱ្យរដ្ឋមន្ត្រីលាលែងពីសភា ដើម្បីបន្ថែមសមាជិកសភាថ្មី បង្កកប្រាក់ខែសមាជិកសភា និងកាត់ថវិកា សម្រាប់គណបក្សចម្រុះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top