ព័ត៌មានអន្តរជាតិ

ក្រុមកម្មកររោងចក្រចំនួន៣២នាក់ បានរងរបួស ក្រោយមានករណីរថយន្តដឹកកម្មករ បុកគ្នានៅក្រុងរ៉ងហ្គូន ប្រទេសមីយ៉ាន់ម៉ា

Illustrative Photo

រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ប្រធានអង្គការជួយសង្គ្រោះ Kyal Sin Myittar លោកស្រី Daw Khin Aye Phyu បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា កម្មកររោងចក្រចំនួន៣២នាក់បានរងរបួសនៅក្នុងពេលដែលរថយន្តមានការប៉ះទង្គិចគ្នារវាងរថយន្តដឹកកម្មកររោងចក្រ និងរថយន្តដឹកទំនិញ១គ្រឿង នៅទីក្រុងរ៉ងហ្គូន ប្រទេសមីយ៉ាន់ម៉ា ។


លោកស្រីបានបញ្ជាក់ថា ករណីរថយន្តបុកគ្នានេះដែរ គឺបានកើតឡើងនៅម៉ោងប្រហែល៧ព្រឹកម៉ោងនៅក្នុងស្រុកនៅក្នុងទីប្រជុំជន Mingaladon នៃតំបន់រ៉ងហ្គូន នៅគ្រាដែលរថយន្តដឹកទំនិញ១គ្រឿងបានបត់ចូលហើយបានបុករថយន្តដឹកកម្មករដែលកំពុងធ្វើដំណើរ ។

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top