បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោកស្រី Marjorie Taylor Greene តំណាងគណបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិកបាននិយាយថា វាជាក្រុងវ៉ាស៊ីនតោន មិនមែនក្រុងគៀវទេ ដែលគួរតែត្រូវខ្វាយខ្វល់ និងចាប់អារម្មណ៍លើការបន្តជម្លោះ រវាងអ៊ុយក្រែន និងរុស្ស៊ី។
លោកស្រីGreene បានបង្ហោះបែបនេះ នៅលើបណ្តាញសង្គម X កាលពីថ្ងៃសុក្រដើម្បីអត្ថាធិប្បាយ លើអត្ថបទមួយ ដែលមានចំណងជើងថា ៖លោកZelensky Calls for Peace, Not More Weapons, in Davos” ដែលត្រូវបានបោះពុម្ពដោយ New York Times កាលពីដើមសប្តាហ៍នេះ ហើយបានរាយការណ៍អំពីសុន្ទរកថា របស់មេដឹកនាំអ៊ុយក្រែននៅឯ វេទិកាសេដ្ឋកិច្ចពិភពលោកផងដែរ ។
លោកZelensky បានព្យាយាមស្នើសុំឱ្យមាន ការចរចាសន្តិភាពនៅប្រទេសស្វីស ហើយក្រុមគាំទ្រ នៅអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមយ៉ាងខ្លាំង ក្នុងការផ្តល់មូលនិធិចំនួន ៦០ពាន់លានដុល្លារ ដើម្បីរក្សាសង្រ្គាមនៅអ៊ុយក្រែន ឱ្យបន្តជម្លោះទៅវិញ។
លោកស្រីTaylor Greene បានសំដៅទៅលើការតស៊ូ ដែលកំពុងបន្តដោយខ្លួននាងផ្ទាល់ និងសមាជិកសភា សាធារណៈរដ្ឋរឹងរូសផ្សេងទៀត ចំពោះការប៉ុនប៉ងរបស់រដ្ឋបាលប្រធានាធិបតី Joe Biden ដើម្បីជំរុញជំនួយយោធាចំនួន៦០ពាន់លានដុល្លារ ផ្សេងទៀតសម្រាប់ទីក្រុងគៀវ។
តំណាងគណបក្សសាធារណរដ្ឋ បាននិយាយដោយសំដៅលើជម្លោះនៅអ៊ុយក្រែនថា ៖ នេះជាសង្រ្គាម របស់អាមេរិក ហើយពួកគេកំពុងបង្ហាញវា។មិនគួរបន្ថែមលុយទៅអ៊ុយក្រែន ទៀតទេសូមឲ្យពួកគេ មានសន្តិភាពជំនួសវិញ ៕
ប្រែសម្រួល៖ស៊ុនលី