ព័ត៌មានអន្តរជាតិ

វិទ្យុបារាំងផ្សាយថា អ៊ុយក្រែន បាញ់ទម្លាក់យន្តហោះរុស្ស៊ី ដោយប្រើមីស៊ីល Patriot ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក

AFP

បរទេស៖ កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់មីស៊ីល Patriot ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក បាញ់ទម្លាក់យន្តហោះដឹកជញ្ជូនរុស្ស៊ីមួយគ្រឿង ដែលដឹកអ្នកទោសសង្គ្រាម អ៊ុយក្រែន ៦៥នាក់ , នេះបើតាមការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិកាលពីថ្ងៃពុធ ដោយដកស្រង់ប្រភព ពីយោធារបស់ប្រទេសនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យន្តហោះដឹកជញ្ជូនយោធា Il-76 ត្រូវបានបាញ់ទម្លាក់នៅតំបន់ Belgorod នៃប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃពុធ។ មនុស្សគ្រប់គ្នានៅលើយន្តហោះ រួមមាន អ្នកទោសសង្គ្រាមអ៊ុយក្រែន ៦៥នាក់, អាកាសយានិក ៦នាក់ និងទាហានរុស្ស៊ី ៣ នាក់ បានស្លាប់ទាំងអស់ ។ ក្រសួងការពារជាតិរុស្ស៊ីអះអាងថា យន្តហោះនេះត្រូវ បានទម្លាក់ដោយមីស៊ីល ប្រឆាំងយន្តហោះរបស់អ៊ុយក្រែន ។

ក្រសួងបាននិយាយថា អ្នកទោសកំពុង ត្រូវបានដឹកជញ្ជូនទៅកាន់ទីក្រុង Belgorod ដើម្បីផ្លាស់ប្តូរជាមួយទាហានរុស្ស៊ី ដែលត្រូវចាប់ខ្លួននៅក្នុងប្រទេស អ៊ុយក្រែន ដោយបន្ថែមថា ភាគីអ៊ុយក្រែនត្រូវបានគេដឹង អំពីការហោះហើរចូលមក។

ប្រភពរបស់វិទ្យុបារាំងមិនបានផ្តល់ព័ត៌មានបន្ថែមទេ ប៉ុន្តែការអះអាងពីគាំទ្រអំណះអំណាងពីមុនរបស់សមាជិកសភារុស្ស៊ីជាន់ខ្ពស់ថា “មីស៊ីលការពារដែនអាកាស Patriot ឬ Iris-T” ត្រូវបានប្រើដើម្បីទម្លាក់យន្តហោះ។

រសួងការពារជាតិបានបញ្ជាក់ថា មីស៊ីលត្រូវបានបាញ់ចេញពីតំបន់ជាយក្រុង Liptsy នៃ Kharkov ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីកន្លែងធ្លាក់។ ទាំងប្រព័ន្ធមីស៊ីលអាមេរិក Patriot និង ប្រព័ន្ធមីស៊ីលអាល្លឺម៉ង់ Iris-T មានសមត្ថភាពចូលរួមគោលដៅពីជួរនេះ ហើយអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធថា ខ្លួនប្រើប្រព័ន្ធបែបនេះជាប្រចាំ ដើម្បីកំណត់គោលដៅហោះហើរយោធារុស្ស៊ីនៅក្នុងតំបន់ ដោយមិនទទួលស្គាល់យ៉ាងច្បាស់ថាវា បាញ់ទម្លាក់យន្តហោះ Il-76 របស់រុស្ស៊ីឡើយ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top