បរទេស៖ ទោះបីជាសហភាពអឺរ៉ុបអាចរក្សាបាន នូវស្តង់ដារ នៃការរស់នៅបានប៉ុណ្ណានោះទេប៉ុន្តែពួកគេមិនអាចប្តូរទម្លាប់បានក្នុងការអាស្រ័យទៅលើទំនាក់ទំនងជាមួយរុស្ស៊ី ហើយចាំបាច់ត្រូវតែស្តារទំនាក់ទំនងនេះឲ្យលឿនមកវិញនេះបើយោងតាមការអះអាងដោយឧបនាយករដ្ឋមន្ត្រី រុស្សីលោកAleksey Overchuk បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីអ្នកជំនាញដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។
មន្ត្រីជាន់ខ្ពស់រូបនេះបានរៀបរាប់ទៀតថា៖ការទទួលបានថាមពលមានតម្លៃថោកៗពីប្រទេសរុស្ស៊ីបានអនុញ្ញាតឱ្យប្លុកនេះអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន និងធានាបាននូវស្តង់ដាររស់នៅខ្ពស់ ហើយ ទោះបីជាយ៉ាងណាក៏ដោយ ការបញ្ចប់នៃសកលភាវូបនីយកម្ម នយោបាយនៃដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់សហភាពអឺរ៉ុប និងការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងមូស្គូ ក្តីប៉ុន្តែវាកំពុងធ្វើឲ្យអឺរ៉ុបបាត់បង់នូវគុណសម្បត្តិប្រកួតប្រជែងដែលបានគាំទ្រដល់ភាពរុងរឿងរបស់ខ្លួនឯង។
លោកOverchuk បានចង្អុលបង្ហាញពីការធ្លាក់ចុះបន្តិចម្តងៗនៅក្នុងសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ២០២២នៅពេលដែលឧស្សាហកម្មផ្លាស់ប្តូរទៅកាន់តំបន់ដែលមានតម្លៃថាមពលទាប និងផលិតកម្មកសិកម្មធ្លាក់ចុះ។
លោកបានមានប្រសាសន៍ថា៖នេះគឺជាការធ្លាក់ចុះនៃទ្វីបអឺរ៉ុបដែលអាចមើលឃើញយ៉ាងច្បាស់ប្រឆាំងនឹងផ្ទៃខាងក្រោយនៃកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក រួមទាំង EAEU ឬហៅថាជាសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីនោះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី