ព័ត៌មានអន្តរជាតិ

រឿងអាស្រូវ​ពុករលួយ​ ក្នុង​ប្រទេស​អ៊ុយក្រែន​ បង្ក​ឱ្យ​មាន​កំហឹង​ក្នុង​សភា​អាមេរិក

រូបភាពពី៖​ AFP

បរទេស៖ គណបក្សសាធារណរដ្ឋនៅក្នុងសភាអាមេរិកបានរិះគន់អ៊ុយក្រែនបន្ទាប់ពីសេវាសន្តិសុខរបស់អ៊ុយក្រែន (SBU) បានរកឃើញពីគម្រោងការកេងបន្លំដែលមន្ត្រីកំពូលពាក់ព័ន្ធ។ ការរិះគន់នេះកើតឡើងនៅពេលដែលទីក្រុងគៀវព្យាយាមដើម្បីទទួលបានមូលនិធិបន្ថែមពីអ្នកគាំទ្ររបស់ខ្លួនសម្រាប់ជម្លោះជាមួយរុស្ស៊ី បើទោះបីជាមានការស្ទាក់ស្ទើរកាន់តែខ្លាំងឡើងនៅក្នុងប្រទេសលោកខាងលិចក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា SBU បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនបានរកឃើញគម្រោងការកេងបន្លំដ៏ធំមួយដែលពាក់ព័ន្ធនឹងមន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់ និងក្រុមហ៊ុនផលិតអាវុធឯកជនមួយ។ យោងតាមសេវាសន្តិសុខនេះបានឱ្យដឹងថា ជនសង្ស័យចំនួន ៥នាក់បានប៉ុនប៉ងលួចលុយ ១,៥ ពាន់លាន hryvnia (ប្រហែល ៣៩,៦លានដុល្លារ) នៅក្នុងមូលនិធិរដ្ឋដែលមានបំណងសម្រាប់គ្រាប់កាំភ្លើងត្បាល់សម្រាប់កងទ័ពអ៊ុយក្រែន។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​គណបក្ស​សាធារណរដ្ឋ​ក្នុង​សភា​អាមេរិក​បាន​ជំរុញ​ប្រឆាំង​នឹង​កិច្ច​ប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី Joe Biden ក្នុង​ការ​បញ្ជូន​កញ្ចប់​ជំនួយ​ចំនួន ៦០ ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ទៅ​ឱ្យអ៊ុយក្រែន។

កាល​ពី​ថ្ងៃ​ពុធ ទស្សនាវដ្ដី​អភិរក្ស​និយម​អាមេរិក (TAC) បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ដែល​សមាជិក​សភា​មួយ​ចំនួន​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top