បរទេស៖ នាវាទេសចរណ៍ដ៏ធំបំផុតរបស់ ពិភពលោកបានចេញដំណើរពីទីក្រុង Miami រដ្ឋ Florida ក្នុងការធ្វើដំណើរតាមសមុទ្រដំបូងរបស់ខ្លួន ប៉ុន្តែក៏មានការព្រួយបារម្ភផងដែរ អំពីការបំភាយឧស្ម័នមេតានរបស់នាវានេះ ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ ថា កប៉ាល់ Icon of the Seas មានប្រវែង ៣៦៥ ម៉ែត្រ មាន ២០ជាន់ និងអាចផ្ទុកអ្នកដំណើរបានអតិបរមា ៧.៦០០នាក់។ កប៉ាល់នេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Royal Caribbean Group ។
កប៉ាល់នេះធ្វើដំណើរលើកោះ រយៈពេលប្រាំពីរថ្ងៃនៅសមុទ្រការ៉ាប៊ីន។
យ៉ាងណាក៏ដោយ ក្រុមអ្នកបរិស្ថានបានព្រមានថា កប៉ាល់ដែលប្រើឧស្ម័នធម្មជាតិរាវ (LNG) នឹងលេចធ្លាយឧស្ម័នមេតាន ដែលបង្កគ្រោះថ្នាក់ទៅក្នុងខ្យល់។
កប៉ាល់ដែលបានចុះបញ្ជីនៅ Bahamas សាងសង់នៅឯកន្លែងផលិតកប៉ាល់ក្នុងទីក្រុង Turku ប្រទេសហ្វាំងឡង់ មានអាងហែលទឹកចំនួន៧ និងស្លាយទឹកចំនួន ៦ ។
កប៉ាល់ដែលធំជាងគេនៅក្នុងពិភពលោកនេះ វាត្រូវចំណាយអស់ ២ ពាន់លានដុល្លារ ដើម្បីផលិត ហើយក៏មានភោជនីយដ្ឋាន បារ និងកន្លែងអង្គុយរង់ចាំ ជាង ៤០ ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា