ព័ត៌មានអន្តរជាតិ

Update ៖ ប្រធានាធិបតីអ៊ុយក្រែន ជួបសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគី កាហ្សាក់ស្ថាន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី

Xinhua

គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា លោក Volodymyr Zelenskyប្រធានាធិបតីអ៊ុយក្រែន បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគី កាហ្សាក់ស្ថាន គឺ លោក Kassym-Jomart Tokayev ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ។
គេបានដឹងថា ភាពតានតឹង នៃពាណិជ្ជកម្មទ្វេភាគី ទំនាក់ទំនង សេដ្ឋកិច្ច និងកិច្ចសន្ទនានយោបាយ ត្រូវបានលើកឡើងមកបញ្ជាក់ អំពីប៉ះពាល់នៅក្នុងកិច្ច ពិភាក្សាមួយនេះផងដែរ ។

លោក Zelensky បានថ្លែងអំណរគុណ ដល់ប្រជាជនកាហ្សាក់ស្ថាន និងអាជីវកម្មដែលបានផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រទេសអ៊ុយក្រែន ។

ភាគីទាំង២ ក៏បានពិភាក្សាអំពីរូបមន្ត សន្តិភាពអ៊ុយក្រែន និងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូល សន្តិភាពសកលស្តីពីអ៊ុយក្រែនទៀតផង ។

លោក Zelensky និងលោក Tokaev បានសង្កត់ធ្ងន់ ទៅលើសារៈសំខាន់ នៃការប្រកាន់ខ្ជាប់នូវគោលការណ៍ ជាមូលដ្ឋាននៃច្បាប់អន្តរជាតិទាក់ទង នឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋនីមួយៗ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top