ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹក របស់ប្រទេសចិន ចាប់ផ្តើមបើកអមការពារ នាវាដឹកទំនិញចិន ឆ្លងកាត់សមុទ្រក្រហម

Xinhua

បរទេស៖ យោងតាមក្រុមហ៊ុន ដឹកជញ្ជូន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឱ្យដឹងថា កងទ័ពជើងទឹករបស់ប្រទេសចិន បានចាប់ផ្តើមបើកអមការពារ នាវាដឹកទំនិញចិន ឆ្លងកាត់សមុទ្រក្រហម ។ ការការពារនេះកើតឡើង នៅពេលដែលក្រុមហ៊ុនដឹកជញ្ជូន ទំនិញជាច្រើនបានសម្រេចចិត្តវាងផ្លូវ ពាណិជ្ជកម្មដ៏សំខាន់ជាសកលនេះ ដោយសារ តែការវាយប្រហារពីក្រុមឧទ្ទាម ហួធី។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ចាប់តាំងពីខែវិច្ឆិកាមក ក្រុមឧទ្ទាម ហួធី ដែលគាំទ្រដោយអ៊ីរ៉ង់ បានបើកការ វាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចជាច្រើនលើកប៉ាល់ ដែលឆ្លងកាត់សមុទ្រក្រហម ជាទង្វើ ដែលក្រុមឧទ្ទាមនេះ និយាយថា គាំទ្រក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីនហាម៉ាស ក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល។

ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានឆ្លើយតបទៅ នឹងការវាយប្រហារនេះវិញ ដោយការវាយប្រហារដោយកាំជ្រួចទៅលើទីតាំងក្រុមឧទ្ទាម ដោយមានការគាំទ្រដោយកងកម្លាំង សមូហភាពមក ពីប្រទេសបារ៉ែន អង់គ្លេស កាណាដា បារាំង ហូឡង់ អ៊ីតាលី ន័រវេស សីស្ហែល និងអេស្ប៉ាញ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពួក​គេ​មិន​បាន​បញ្ឈប់​កប៉ាល់​ មិន​ ឲ្យ​ត្រូវ​បាន​កំណត់​គោល​ដៅ​ឡើយ ពោលគឺក្រុមឧទ្ទាមហួធី នៅតែបន្តវាយឆ្មក់លើកប៉ាល់ ដឹកទំនិញដដែល ។

ខណៈពេលដែលក្រុមហ៊ុនកប៉ាល់ភាគច្រើនបានធ្វើដំណើរឡើងវិញជុំវិញទ្វីបអាហ្រ្វិក ការចំណាយគឺបានកើនឡើងទ្វេដង និងពេលវេលាដឹកជញ្ជូន ក្រុមហ៊ុន Sea Legend Shipping ដែលជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Qingdao ដែលបានចុះបញ្ជីក្នុងប្រទេសសិង្ហបុរី កំពុងផ្សព្វផ្សាយយ៉ាងសកម្ម នូវអាជីវកម្មដឹកទំនិញរបស់ខ្លួនតាមរយៈសមុទ្រក្រហម៕
ប្រែសម្រួលៈ ណៃ តុលា

To Top