ព័ត៌មានអន្តរជាតិ

យោធាបារាំង ព្រមព្រៀង ជាមួយរុស្ស៊ីថា អ៊ុយក្រែនប្រើមីស៊ីល Patriot របស់អាមេរិក បាញ់ទម្លាក់យន្តហោះ Il-76 របស់រុស្ស៊ី

បរទេស ៖ យោធាបារាំង បានសន្និដ្ឋានថា កងកម្លាំងអ៊ុយក្រែន បានប្រើប្រាស់ប្រព័ន្ធការពារដែន អាកាស Patriot ដែលផ្គត់ផ្គង់ដោយអាមេរិក ដើម្បីបាញ់ ទម្លាក់យន្តហោះរុស្ស៊ី ដែលដឹកអ្នកទោសសង្គ្រាមអ៊ុយក្រែន, នេះបើតាមមន្ត្រីម្នាក់ បានប្រាប់សារព័ត៌មាន Associated Press កាលពីថ្ងៃសុក្រ។ អ្នកស៊ើបអង្កេតរុស្ស៊ី បានឈានដល់ការចេញ សេចក្តីវិនិច្ឆ័យដូចគ្នានេះដែរ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា យន្តហោះរុស្ស៊ី Il-76 ត្រូវបានបាញ់ទម្លាក់នៅតំបន់ Belgorod កាលពីថ្ងៃពុធសប្តាហ៍មុន ខណៈដែលដឹកទាហានឈ្លើយសឹក អ៊ុយក្រែន (POWs) ៦៥ នាក់ដែលត្រូវបានចាប់ខ្លួន ដែលគ្រោងនឹងចូលរួម ក្នុងការដោះដូរអ្នកទោសនៅថ្ងៃដដែលនោះ។ POWs ទាំងអស់ ព្រមទាំងមន្ត្រីរុស្សី៣នាក់ និងសមាជិកនាវិក ៦ នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់នេះ។

មន្ត្រីយោធាបារាំងម្នាក់បានប្រាប់ សារព័ត៌មាន Associated Press ថា ប្រព័ន្ធការពារដែនអាកាស Patriot ត្រូវបានប្រើដើម្បីតម្រង់គោលដៅ យន្តហោះពីចម្ងាយប្រហែល ៥០ គីឡូម៉ែត្រ ។ មន្ត្រីរូបនេះបាននិយាយថា កងកម្លាំងអ៊ុយក្រែន បានផ្លាស់ប្តូរប្រព័ន្ធនេះដោយលួចលាក់ មុនពេលបើករ៉ាដារបស់ខ្លួន «ដែលមានចម្ងាយល្មម គ្រប់គ្រាន់អាចវាយប្រហារ បុកយន្តហោះបាន»។

ជាមួយនឹងការស្វែងរកដំបូង នៃកន្លែងធ្លាក់យន្តហោះដែលបង្ហាញថា មីស៊ីលរបស់បារាំងអាចត្រូវ បានគេប្រើប្រាស់ ដើម្បីធ្វើការវាយប្រហារនោះ ប្រភពនៅក្នុងយោធាបារាំង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអស់ រយៈពេលជាងមួយសប្តាហ៍រួចមកហើយថា មីស៊ីល ដែលពាក់ព័ន្ធគឺជារបស់អាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា

To Top