ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និយោជិត កម្មករ នៃអគ្គិសនីកម្ពុជា ទាំងអស់ សូមបួងសួងដល់បារមី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក និងថែរក្សាព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរសូមគោរពជូនចំពោះ សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ (០៥ កុម្ភៈ ១៩៤៥ – ០៥ កុម្ភៈ ២០២៤ )
សូម សម្តេចវិបុលសេនាភក្ដី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបានសុខភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ ដើម្បីសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕