ព័ត៌មានអន្តរជាតិ

ព្រិល​ធ្លាក់​ខ្លាំង បណ្ដាលមនុស្ស​ជាង ១០០​នាក់​រង​របួស នៅ​ទីក្រុង​តូក្យូ

Kyodo

តូក្យូ៖ នាយកដ្ឋានពន្លត់អគ្គីភ័យ ទីក្រុងតូក្យូបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១០៩ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងទីក្រុងតូក្យូរហូតដល់ព្រឹកថ្ងៃអង្គារ បន្ទាប់ពីមនុស្សជាច្រើនបានរអិល និងធ្លាក់ដោយសារតែការធ្លាក់ព្រិលយ៉ាងខ្លាំង នៅភាគខាងកើតប្រទេសជប៉ុន។

សេចក្តីរាយការណ៍​បន្ត​ថា អ្នក​រង​របួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ មន្ទីរពេទ្យ​នៅ​ម៉ោង ១០​ព្រឹក មាន​អាយុ​ពី ៤​ឆ្នាំ​ដល់ ៩២​ឆ្នាំ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ស្ថិត​ក្នុង​ ស្ថានភាព​គំរាមកំហែង​ដល់​អាយុជីវិត​ឡើយ ។

នៅក្នុងខេត្ត Kanagawa ដែលនៅជិតខាង មនុស្សចំនួន ៥ នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និង ៣៤ នាក់បានរងរបួសស្រាល ខណៈដែល ១២ នាក់បានរងរបួសស្រាលនៅក្នុងខេត្ត Saitama ។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានដកការព្រមានអំពីព្រិលធ្លាក់ខ្លាំង នៅទូទាំងខេត្តចំនួន៩ ប៉ុន្តែការធ្លាក់ព្រិល និងភ្លៀង នៅតែបន្តនៅក្នុងតំបន់មួយចំនួន រហូតដល់ព្រឹកថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ផ្នែកខ្លះនៅលើខ្សែរត់ Chuo Line និង Ome Line របស់ក្រុមហ៊ុន East Japan Railway Co. ត្រូវបានផ្អាក ខណៈដែលសេវាកម្មទាំងអស់ខណៈនៅលើខ្សែ Yokohama ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ រថភ្លើងល្បឿនលឿន Tokaido Shinkansen កំពុងដំណើរការក្នុងល្បឿនកាត់បន្ថយរវាងស្ថានីយ៍ Shinagawa របស់តូក្យូ និងស្ថានីយ៍ Odawara ក្នុងខេត្ត Kanagawa ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top