ព័ត៌មានអន្តរជាតិ

អាមេរិក៖ យន្តហោះឯកជនមួយគ្រឿង ធ្លាក់បុកជាមួយរថយន្តលើផ្លូវហាយវ៉េ ស្លាប់ ២នាក់ និងរបួស ៣នាក់

EAT

បរទេស៖ យន្តហោះពាណិជ្ជកម្ម Bombardier Challenger 600 មួយគ្រឿងបានធ្លាក់លើផ្លូវហាយវេក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ។ ការិយាល័យតម្រួតខោនធី Collier បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និង មាន​អ្នក​នៅ​រស់​មាន​ជីវិត​៣នាក់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) , ការធ្លាក់នេះបានកើតឡើងនៅឯ Interstate 75 ក្បែរទីក្រុង Naples ប្រហែលម៉ោង ៣ និង ១៥ នាទីរសៀលម៉ោងក្នុងស្រុក។ យន្តហោះ​នោះ​មាន​មនុស្ស​ជិះ៥​នាក់​។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាមេរិក បានរាយការណ៍ថា ពេលយន្តហោះធ្លាក់ ក៏បានបុកជាមួយរថយន្តមួយគ្រឿងផងដែរ។

យន្តហោះនេះកំពុងធ្វើដំណើរ ពីអាកាសយានដ្ឋានប្រតិបត្តិរដ្ឋ Ohio ទៅកាន់អាកាសយានដ្ឋាន Naples ។

សារព័ត៌មាន NBC2 News បានដកស្រង់លិខិតពី Air Traffic Control ថា អ្នកបើកយន្តហោះបានប្រាប់ពួកគេថា ម៉ាស៊ីនទាំងពីររបស់យន្តហោះ លែងដំណើរការ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top