បរទេស៖ លោក Aleksey Potapov អគ្គនាយករងនៃធនាគារ MSP របស់រុស្ស៊ី បាននិយាយកាលពី ថ្ងៃព្រហស្បតិ៍ថា ធនាគារចិនមួយចំនួន កំពុងច្រានចោល ប្រតិបត្តិការពីធនាគាររុស្ស៊ី ដោយសារការភ័យខ្លាចថា ត្រូវបានគេកំណត់គោលដៅ ដោយការដាក់ទណ្ឌកម្ម បន្ទាប់បន្សំរបស់សហរដ្ឋអាមេរិក។
យោងតាម សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Aleksey Potapov បានលើកឡើងថា អតិថិជនធនាគារ របស់លោកមួយចំនួន បានធ្វើការទូទាត់ប្រាក់ ទៅធនាគារ Chouzhou Commercial ជាប្រាក់យន់ចិន។
លោក Potapov បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ កាលពីខែធ្នូឆ្នាំមុន ដោយបានទទួលប្រាក់ ពីធនាគាររុស្ស៊ី អ្នកផ្តល់ប្រាក់កម្ចីចិនបានចាប់ផ្តើមផ្ញើវាមកវិញ។
លោកបានកត់សម្គាល់ថា “យើងត្រូវតែទទួលស្គាល់ថា ធនាគារចិនមួយចំនួន ដោយខ្លាចទណ្ឌកម្មបន្ទាប់បន្សំ ធ្វើការទូទាត់សងដល់អតិថិជនរបស់យើង។
នេះភាគច្រើនអាស្រ័យទៅលើគោលបំណងនៃការទូទាត់ និងក្រុមហ៊ុនដែលធ្វើប្រតិបត្តិការនេះ»។ធនាគារចិនបានរឹតបន្តឹងជាចម្បងលើការគ្រប់គ្រងលើកិច្ចព្រមព្រៀងសេវាកម្មទាក់ទងនឹងទំនិញដែលត្រូវដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដូចជាលោហៈ និងសមាសធាតុកុំព្យូទ័រ នេះបើយោងតាមអនុប្រធាននាយកប្រតិបត្តិរបស់ MSP៕
ប្រែសម្រួលៈ ណៃ តុលា