ព័ត៌មានអន្តរជាតិ

អតីត នាយករដ្ឋមន្ត្រី ប៉ាគីស្ថាន ដែលកំពុងជាប់គុក ប្រើបច្ចេកវិទ្យា AI ដើម្បីបញ្ជូនសុន្ទរថា ការជ័យជំនះក្នុងការបោះឆ្នោត

រូបភាព៖VOA News

បរទេស៖ គណបក្សរបស់លោក Imran Khan កាលពីថ្ងៃសុក្រ បានបញ្ចេញនូវអ្វីដែលខ្លួន បាននិយាយថាជា “សុន្ទរកថាជ័យជំនះ” ដោយអតីតនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន ដែលកំពុងជាប់ពន្ធនាគារ ដោយប្រើសំឡេង ដែលបង្កើតដោយកុំព្យូទ័រ ឬ AI ដើម្បីក្លែងបន្លំថា លោក Khan ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា សំឡេងដែលបង្កើតដោយ AI របស់លោក Khan បាននិយាយថា “ខ្ញុំសូមអបអរសាទរអ្នកទាំងអស់គ្នាសម្រាប់ជ័យជំនះក្នុងការបោះឆ្នោតឆ្នាំ២០២៤ របស់អ្នក។ ខ្ញុំមានទំនុកចិត្តពេញទំហឹងថាអ្នកទាំងអស់គ្នានឹងចេញមកបោះឆ្នោត…ហើយ​ចំនួន​អ្នក​ចូល​រួម​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាំងកាំង»។

លទ្ធផលផ្លូវការពីការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា បេក្ខជនមួយក្រុមដែលមានទំនាក់ទំនងជាមួយគណបក្សប្រឆាំងរបស់ Khan គឺ Pakistan Tehreek-e-Insaf ឬ PTI បានអះអាងពីចំនួនអាសនៈសភាច្រើនជាងគេ។ប៉ុន្តែយ៉ាងណាក៏ដោយ លទ្ធផល​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​មាន​ការ​ពន្យារ​ពេល​ យ៉ាង​យូរ​ខុស​ប្រក្រតី និង​ចំ​ពេល​មាន​ការ​ចោទ​ប្រកាន់​ថា​ ពួកគេ​កំពុង​ត្រូវ​បាន​គេ​រៀបចំ​ ដើម្បី​ជួយដល់​គណបក្ស​ដែល​គាំទ្រ​ ដោយ​យោធា៕

ប្រែសម្រួលៈ ណៃ តុលា

To Top