ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-ជប៉ុន ដាក់រឹតត្បិតការធ្វើដំណើរ លើគ្នាទៅវិញទៅមក ករណីវីរុសកូរ៉ូណា

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង និងជប៉ុនបានចាប់ផ្តើមអនុវត្ត ការរឹតត្បិតការចូលប្រទេស របស់ប្រជាជនគ្នាទៅវិញទៅមក ចំពោះការព្រួយបារម្ភ អំពីជំងឺឆ្លងវីរុសថ្មីនៅថ្ងៃច័ន្ទនេះ ដោយធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ បានប្រេះឆារួចទៅហើយ ដោយជម្លោះអូសបន្លាយ លើពាណិជ្ជកម្ម និងប្រវត្តិសង្គ្រាម។

ទីក្រុងតូក្យូបានផ្អាក កម្មវិធីលើកលែងទិដ្ឋាការរបស់ខ្លួន សម្រាប់ប្រជាជនកូរ៉េខាងត្បូង ហើយបានចាប់ផ្តើមស្នើសុំ ឱ្យពួកគេស្នាក់នៅក្នុងទីតាំង ដែលបានកំណត់អស់រយៈពេលពីរសប្តាហ៍ ហើយបដិសេធការប្រើប្រាស់ មធ្យោបាយធ្វើដំណើរសាធារណៈ។

លើសពីនេះទៅទៀតខ្លួន អនុញ្ញាតឱ្យមានជើងហោះហើរ ពីប្រទេសកូរ៉េ ចុះចតតែនៅក្នុងអាកាសយានដ្ឋាន ណារីតា ជិតអាកាសយានដ្ឋានតូក្យូ និងអាកាសយានដ្ឋាន Kansai របស់អូសាកាប៉ុណ្ណោះ។

នៅក្នុងការឆ្លើយតបជាលក្ខណៈតបត ចំពោះការរឹតត្បិត ការចូលតូក្យូទីក្រុងសេអ៊ូល បានបញ្ឈប់កម្មវិធីចូល ដោយមិនចាំបាច់មានទិដ្ឋការចំនួន ៩០ ថ្ងៃសម្រាប់ជនជាតិជប៉ុន នៅថ្ងៃច័ន្ទនេះ ច្បាប់នេះក៏បានដាក់ចេញ នូវនីតិវិធីចូលពិសេសដែល តម្រូវឲ្យ ជនជាតិជប៉ុន ត្រួតពិនិត្យសីតុណ្ហភាពឯកសារសុខភាព និងឯកសារផ្សេងទៀត នៅអាកាសយានដ្ឋាន៕ ដោយ៖ ឈូក បូរ៉ា

To Top