ព័ត៌មានអន្តរជាតិ

ការវាយលុក តាមផែនការ របស់អ៊ីស្រាអែល លើទីក្រុងរ៉ាហ្វា អាចបំផ្លាញកិច្ចខិតខំប្រឹងប្រែង បទឈប់បាញ់ ជាច្រើនខែ

រូបភាព៖ Afp
" "

ហ្គាហ្សា៖ ការគំរាមកំហែង របស់អ៊ីស្រាអែល ក្នុងការពង្រីកការវាយលុក លើដីទៅកាន់ទីក្រុងរ៉ាហ្វា ភាគខាងត្បូង ដែលមានមនុស្សច្រើនកកកុញ អាចបំផ្លាញទាំងស្រុង នូវមូលដ្ឋានរួមដ៏ផុយស្រួយ ដែលបានរកឃើញ តាមរយៈកិច្ចខិតខំប្រឹងប្រែង ការទូត ដើម្បីរំងាប់ជម្លោះ រវាងក្រុមហាម៉ស និងអ៊ីស្រាអែល។

កាលពីថ្ងៃអាទិត្យ លោក Herzi Halevi ប្រធានអគ្គសេនាធិការ នៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា កងទ័ពបានអនុម័ត ផែនការសម្រាប់ប្រតិបត្តិការជើងគោក នៅក្នុងទីក្រុងរ៉ាហ្វា ហើយលោកនឹងបង្ហាញពួកគេ ទៅកាន់រដ្ឋមន្ត្រីអ៊ីស្រាអែល នៅពេលសមស្រប។

" "

នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងកាលពីថ្ងៃសុក្រថា លោកបានបញ្ជាឱ្យកងទ័ពអ៊ីស្រាអែល រៀបចំ “ផែនការទ្វេរដង” ដើម្បីជម្លៀសជនស៊ីវិលចេញពីទីក្រុងរ៉ាហ្វា និងកម្ចាត់កងវរសេនាតូចហាម៉ាស ដែលនៅសេសសល់ ទោះបីជាមានសម្ពាធអន្តរជាតិ កើនឡើង លើអ៊ីស្រាអែលក៏ដោយ។

" "

នៅក្នុងបទសម្ភាសន៍ ដាច់ដោយឡែក ជាមួយស៊ិនហួ អ្នកវិភាគប៉ាឡេស្ទីន បានព្រមានពីផលប៉ះពាល់ អវិជ្ជមាន លើការទប់ស្កាត់ជម្លោះបង្ហូរឈាម រវាងក្រុមហាម៉ស និងអ៊ីស្រាអែល ប្រសិនបើការវាយលុកដីកើតឡើង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top