បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បេក្ខភាពដ៏ល្លេចធ្លោជាងគេ របស់គណបក្សកាន់អំណាចអាល្លឺម៉ង់ សម្រាប់ការបោះឆ្នោតសភាអឺរ៉ុប នាពេលខាងមុខបាននិយាយកាលពីថ្ងៃអង្គារថា សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងទ្វីបអឺរ៉ុបមិនគួរត្រូវបន្តពឹងផ្អែក លើទីក្រុងវ៉ាស៊ីនតោនសម្រាប់ប្រព័ន្ធការពារ នុយក្លេអ៊ែរនោះទេ។
លោកស្រីKatarina Barley ដែលជាបេក្ខភាពនាំមុខគេ ក្នុងការបោះឆ្នោតសភាអឺរ៉ុបមកពី គណបក្សសង្គមប្រជាធិបតេយ្យ (SPD) របស់អធិការបតី Olaf Scholz ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការកត់សម្គាល់នាពេលថ្មីៗនេះ ទៅលើការលើកឡើងរបស់ ប្រធានាធិបតីអាមេរិក Donald Trump ដែលថាទីក្រុងវ៉ាស៊ីនតោនមិនគួរ ការពារសម្ព័ន្ធមិត្តណាតូដែល មិនបំពេញតាមគោលដៅទូទាត់របស់ពួកគេ។
លោក Barley បានប្រាប់កាសែតប្រចាំថ្ងៃរបស់អាល្លឺម៉ង់ Tagesspiegel ថា៖ នៅក្នុងទិដ្ឋភាពនៃសេចក្តីថ្លែងការណ៍ នាពេលថ្មីៗនេះរបស់ Donald Trump យើងមិនអាចពឹងផ្អែកលើសហរដ្ឋអាមេរិក ដែលផ្តល់ឱ្យសមាជិកណាតូអឺរ៉ុប នូវប្រព័ន្ធការពារនុយក្លេអ៊ែររបស់ខ្លួនទៀតទេ។ នាងបានបន្ថែមថាគ្រាប់បែករបស់អឺរ៉ុប អាចក្លាយជាជំហានមួយ នៅលើផ្លូវទៅកាន់កងទ័ពអឺរ៉ុប ។
ប្រសិនបើអាមេរិកឈប់ផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន សហភាពអឺរ៉ុបនឹង ត្រូវទទួលខុសត្រូវចំពោះបញ្ហានេះ ព្រោះ យើងត្រូវតែទទួលយកការគំរាមកំហែងរបស់លោក Putin ឲ្យបានហ្មត់ចត់ និងអនុវត្តឲ្យបានច្បាស់លាស់៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
