ព័ត៌មានអន្តរជាតិ

ប្រធានបក្សប្រឆាំងរបស់ថៃ ព្រមានអំពីភាពជានាយករដ្ឋមន្រ្តីមានពីរ ក្រោយពីលោក ថាក់ស៊ីន ត្រូវបានដោះលែង

រូបភាពពី៖​ AFP
" "

បរទេស៖ មេដឹកនាំបក្សប្រឆាំង របស់ប្រទេសថៃ លោក Chaithawat Tulaton កាលពីថ្ងៃព្រហស្បតិ៍បានព្រមានពី “តំណែងនាយករដ្ឋមន្ត្រីពីររូប” នៅក្នុងនយោបាយថៃ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវដោះលែងឱ្យនៅក្រៅឃុំនៅសប្តាហ៍ក្រោយ។

យោងតាមសារព័ត៌មាន The Nation របសថៃ ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Chaithawat បាននិយាយថា នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន និងគណបក្សភឿថៃ ដែលកំពុងកាន់អំណាច គួរតែធ្វើសកម្មភាពដោយប្រុងប្រយ័ត្នដើម្បីការពារការចោទប្រកាន់អំពីការធ្វើអន្តរាគមន៍របស់លោកថាក់ស៊ីន នៅក្នុងរដ្ឋាភិបាលរបស់ពួកគេ។

" "

លោក Chaithawat ដែល​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ស្នូល គឺគណបក្ស Move Forward បាន​ថ្លែង​ថា “វានឹងមើលទៅដូចជាមាននាយករដ្ឋមន្ត្រីពីរ។ ប្រសិន​បើ​ពួកគេ​មិន​ធ្វើ​ការ​ដោយ​ប្រុងប្រយ័ត្ន រដ្ឋាភិបាល​នឹង​ឃើញ​បញ្ហា​ក្នុង​ការ​គ្រប់គ្រង​ប្រទេស។

" "

លោកបានបន្តថា “ការព្រមានរបស់ខ្ញុំចំពោះរដ្ឋបាលគឺថា ពួកគេមិនត្រូវអនុញ្ញាតឱ្យមាននាយករដ្ឋមន្ត្រីពីរកើតឡើងនោះទេ” ដោយបន្ថែមថាស្ថានភាពបែបនេះអាច “បង្កបញ្ហា” សម្រាប់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន សេដ្ឋា ថាវីស៊ីន ។

លោក Chaithawat បាននិយាយទៀតថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានសិទ្ធិធ្វើអត្ថាធិប្បាយនយោបាយ បន្ទាប់ពីការដោះលែងលោកឱ្យនៅក្រៅឃុំដែល​ត្រូវបានគេរំពឹងថា នឹង​ត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈនេះ ប៉ុន្តែការធ្វើបែបនេះអាចធ្វើឲ្យរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃមិនសប្បាយចិត្ត។

លោកបាននិយាយថា “វានឹងមានការភាន់ច្រលំថាអ្នកណាជានាយករដ្ឋមន្ត្រីពិតប្រាកដ ហើយអ្នកណាជាអ្នកនិយាយចុងក្រោយ។ ប្រមុខ​បក្ស​ប្រឆាំង​បាន​និយាយ​ថា រដ្ឋាភិបាល និង​បក្ស​ភឿ​ថៃ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​រឿង​នេះ។

លោកថាក់ស៊ីន ដែលត្រូវបានចាត់ទុកថាជាចាស់ព្រឹទ្ធាចារ្យរបស់គណបក្សភឿថៃ ត្រូវបានគេជឿថាបានរក្សាឥទ្ធិពលរបស់គាត់លើគណបក្សកាន់អំណាចដដែល ទោះបីជាគាត់មិនកាន់តំណែងប្រតិបត្តិក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top