ព័ត៌មានអន្តរជាតិ

អាមេរិក ជឿជាក់ថា មិនមានការគម្រាមកំហែង ដោយរុស្សី ក្នុងការវាយប្រហារ លើណាតូឡើយ

RT news

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អ្នកនាំពាក្យក្រុមប្រឹក្សា សន្តិសុខជាតិ សេតវិមានលោក John Kirby បានប្រាប់សារ ព័ត៌មាន ប៉ូឡូញ Interia កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកមិនជឿថា រុស្ស៊ីបង្កការគំរាមកំហែង ដោយផ្ទាល់ដល់ផ្នែកខាងកើត របស់អង្គការណាតូ នាពេលខាងមុខនោះទេ។

លោក Kirby ដែលត្រូវបាន គេសាកសួរ អំពីលទ្ធភាព នៃសង្គ្រាមទ្រង់ទ្រាយធំ រវាងណាតូ និងរុស្ស៊ីបន្ទាប់ពីមានការអះអាង ពីលោកខាងលិចនាពេលថ្មីៗនេះ អំពីការគំរាមកំហែង របស់ទីក្រុងម៉ូស្គូ ចំពោះប្លុកដែល ដឹកនាំដោយសហរដ្ឋអាមេរិក។

ជាការឆ្លើយលោក Kirby បាននិយាយថា៖បច្ចុប្បន្ននេះ យើងមើលមិនឃើញការ គំរាមកំហែងដែលជិត មកដល់បែបនេះទេនៅពេលនេះ ។ ប្រាកដ​ណាស់ រុស្ស៊ី​ផ្តោត​អារម្មណ៍ មិន​មែន​តែនៅ​អ៊ុយក្រែន​ទេប៉ុន្តែយើង​មិន​ឃើញ​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ ចំពោះ​អង្គការ​ណាតូ​ទេ​ ចំពោះ​ផ្នែក​ខាង​កើត យើង​មិន​ឃើញ​វា​នៅ​ពេល​នេះ​ទេ។

ក្នុងពេលជាមួយគ្នានេះ លោក Kirby បានកត់សម្គាល់ថា ទីក្រុងមូស្គូប្រឆាំងនឹងការពង្រឹង និងការពង្រីករបស់អង្គការណាតូ ហើយថា រុស្ស៊ីចាត់ទុកជម្លោះអ៊ុយក្រែនជា ការប្រឈមមុខជា មួយលោកខាងលិច និងសហរដ្ឋអាមេរិក ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top