បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រហែលជា៣៥ភាគរយ នៃក្រុមហ៊ុនជប៉ុន ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសរុស្ស៊ី បន្តធ្វើអាជីវកម្ម ដូចធម្មតា ទោះបីជាមានការប្តេជ្ញាចិត្ត របស់ទីក្រុងតូក្យូ ក្នុងការអនុវត្តតាមទណ្ឌកម្ម របស់លោក ខាងលិចក៏ដោយ ។
ការស្ទង់មតិរបស់អង្គការពាណិជ្ជកម្ម ខាងក្រៅរបស់ប្រទេសជប៉ុន (JETRO) បានបង្ហាញកាលពីថ្ងៃពុធបានបង្ហាញថា ក្រុមហ៊ុនចំនួន១៥៦ ដែលប្រតិបត្តិការ នៅក្នុងទីក្រុងធំ ជាងគេចំនួនពីររបស់រុស្ស៊ីគឺ មូស្គូ និងSt. Petersburg កាលពីដើមខែកុម្ភៈ ។
ជាមួយគ្នានេះចំណែក នៃក្រុមហ៊ុនដែលកំពុងធ្វើ អាជីវកម្មដូចធម្មតា បានកើនឡើងពី ៤ភាគរយ ដល់៣៤,៩ភាគរយនេះបើយោងតាមការ អង្គការដដែលបាននិយាយ ដោយមិនបញ្ចេញឈ្មោះក្រុមហ៊ុន។
ទន្ទឹមនឹងនេះដែរ ចំនួនក្រុមហ៊ុន ដែលបានផ្អាកប្រតិបត្តិការ របស់ពួកគេទាំងស្រុង ឬដោយផ្នែកនៅក្នុងប្រទេសរុស្ស៊ីបានថយចុះ ៥,៩ភាគរយចាប់តាំងពីការស្ទង់មតិពីមុនរបស់ JETRO ដែលបានធ្វើឡើងនៅក្នុងខែឧសភា ឆ្នាំ ២០២៣៕
ប្រែសម្រួល៖ស៊ុនលី