ព័ត៌មានអន្តរជាតិ

ប៉ូលីសបារាំង ប៉ះទង្គិចជាមួយនឹង ក្រុមបាតុករ ជាកសិករ នៅកណ្តាលទីក្រុងប៉ារីស

រូបភាព៖ Afp

បរទេស៖ យោងតាមកាចេញផ្សាយរបស់ RT កសិករបារាំងបានសម្រុកចូល ទៅក្នុងពិព័រណ៍កសិដ្ឋានដ៏ធំ នៅទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍មុនដំណើរទស្សនកិច្ច របស់ប្រធានាធិបតី Emmanuel Macron ហើយបានធ្វើឲ្យមានការប៉ះទង្គិច ជាមួយប៉ូលីសកុបកម្មទៀតផង។

ប្រភពដដែល បានដកស្រង់ព័ត៌មានថា ពួកបាតុករបាន​តវ៉ា​នឹង​ បទប្បញ្ញត្តិ​បរិស្ថាន ​របស់​សហភាព​អឺរ៉ុប​ ដែល​រឹតត្បិត​ក៏ដូចជា​ ការ​ដំឡើងថ្លៃ​និង​ពន្ធជាដើម។

វីដេអូ​ដែល​បាន​ចែក​រំលែក​ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​បង្ហាញ​ពី​កសិករ​ស្រែក​ថា៖ លោក Macron លាលែង​ពី​តំណែងទៅ! ខណៈ​ដែល​ពួកគេ​ព្យាយាម​ រុញ​តាម​ជួរ​ប៉ូលិស​កុប្បកម្ម ខណៈ​ដែល​នៅ​ក្នុង​ព្រះពន្លា ​នៃ​ពិព័រណ៍​នោះ​រួច​ហើយ។នេះជាផ្ទះរបស់យើង! ពួកគេ​ក៏​ត្រូវ​បាន​គេ​ឮ​ស្រែក​ ខណៈ​ដែល​កំពុង​ប្រឈម​មុខ​នឹង​មន្ត្រី​ដែល​ប្រើ​ឧបករណ៍ ​ដើម្បីការពារកុបកម្ម។

ការប៉ះទង្គិចគ្នា មានទាំងការវាយតប់គ្នាយ៉ាងហឹង្សា ដោយមានកសិករ បុគ្គលិកយុត្តិធម៌ និងប៉ូលីសបានរុញ និងទាត់គ្នាទៅវិញទៅមក។ ក្រុម​បាតុករ​បាន​វាយ​បំបែក​ជួរ​ប៉ូលិស។ ឃ្លីបមួយបង្ហាញពីក្រុមបាតុករ ដែលកំពុងវាយកម្ទេចចោល នូវអ្វីដែលគេអះអាងថាជាជំហរ របស់សហភាពអឺរ៉ុប ដែលរៀបចំសម្រាប់ការតាំងពិព័រណ៍នេះ ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top