ព័ត៌មានអន្តរជាតិ

មន្ទីរប៉ង់តាហ្គោន កំពុងបើកការស៊ើបអង្កេត ករណីមិនប្រក្រតី ដល់ទៅ៥០ នៃជំនួយឲ្យអ៊ុយក្រែន

រូបភាព៖ RT News
" "

បរទេស៖ មន្ត្រីជាន់ខ្ពស់ មន្ទីរបញ្ចកោណ បានបើកករណីច្រើន ជាង៥០ទៅជា សកម្មភាពលួច ការក្លែងបន្លំ ឬអំពើពុករលួយ និងការបង្វែរជំនួយ នៃជំនួយយោធាដល់អ៊ុយក្រែនទៅវិញ។

យោងតាមការចេញផ្សាយរបស់ RT ការចោទប្រកាន់ ពីបទពុករលួយ បានកើតឡើងស្ទើរតែភ្លាមៗ បន្ទាប់ពីជំនួយបានចាប់ផ្តើមហូរ ទៅកាន់ទីក្រុងគៀវ ហើយមន្ត្រីជាន់ខ្ពស់លោកRobert Storch បានប្រកាសថា ការស៊ើបអង្កេតបន្ថែមទៀតទំនងជានឹងកើតឡើង។

" "

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោក Storch បាននិយាយថា ទោះបីជាមិនមាន ការចោទប្រកាន់ណាមួយ ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែ វាអាចនឹងផ្លាស់ប្តូរនាពេលអនាគត។

" "

គួរឲ្យដឹងដែរថា លោកបានកត់សម្គាល់ថា ការស៊ើបអង្កេតបន្ថែមនឹងចាំបាច់ ដោយផ្តល់ឱ្យបរិមាណនិងល្បឿន នៃអាវុធដែលត្រូវបានបញ្ជូនទៅអ៊ុយក្រែនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top