ព័ត៌មានអន្តរជាតិ

លោក Borrell ៖ ជម្លោះនៅអ៊ុយក្រែន អាចនឹងត្រូវសម្រេចចិត្ត នៅត្រឹមតែប៉ុន្មាន ខែទៀតប៉ុណ្ណោះ

AFP

បរទេស ៖ ប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុបលោក Josep Borrell បានព្រមានអ្នកគាំទ្រ លោកខាងលិចរបស់អ៊ុយក្រែនថា នៅក្នុងប៉ុន្មានខែខាងមុខនេះ សង្រ្គាមនៅអ៊ុយក្រែន អាចនឹងត្រូវបានសម្រេចចិត្ត ជាមិនខាន ។

លោក Borrell បាន​អះអាង​ថា ដើម្បី​ជៀស​វាង​ការ​បរាជ័យ រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប ​ត្រូវ​តែ​ផ្ញើ​ប្រាក់ និង​អាវុធ​បន្ថែម​ទៀត​ទៅ​កាន់​ទីក្រុងគៀវដូច្នេះការសម្រេចចិត្ត ជារួមមួយត្រូវតែធ្វើឡើង ។

នៅពេលសួរដោយកាសែត El Pais របស់អេស្ប៉ាញថា តើអ្នកណាជាអ្នកឈ្នះនៅអ៊ុយក្រែន លោក Borrell បាននិយាយថា រុស្ស៊ី មិនទាន់បានឈ្នះសង្រ្គាមទេ ប៉ុន្តែពួកគេមិនទាន់ចាញ់ដែរ​​ ។ ទោះជាយ៉ាងណាក៏ដោយ កាសែត បានចង្អុលបង្ហាញថា យោងតាមរបាយការណ៍ ចារកម្មលោកខាងលិចរុស្ស៊ី បានរៀបចំយ៉ាងល្អ ហើយអ៊ុយក្រែនគឺនឹង មិនអាចយកទឹកដី ដែលបាត់បង់ត្រឡប់វិញទេ។

បទសម្ភាសន៍របស់លោក Borrell ជាមួយ El Pais ត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃសៅរ៍ មួយសប្តាហ៍បន្ទាប់ពីប្រទេសរុស្ស៊ីបានប្រកាសការរំដោះទីក្រុង Donbass ដ៏សំខាន់នៃ Avdeevka ។

គួរឲ្យដឹងដែរថានៅក្នុងប៉ុន្មានថ្ងៃចាប់តាំងពីពេលនោះមក កងកម្លាំងរុស្ស៊ីបានជំរុញយោធាអ៊ុយក្រែនពីការតាំងទីលំនៅរបស់ Krynki, Pobeda, Severne, Lastochkino, Severnoe និង Rabotino នេះបើយោង តាមការអាប់ដេត ពីក្រសួងការពារជាតិរុស្ស៊ី និងរបាយការណ៍ដោយប្លុកយោធា ទាំងសងខាងបានបញ្ជាក់ ស្រដៀងគ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top