ភ្នំពេញ៖ យោងតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចូលរួម គោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ ។
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងសោយព្រះទីវង្គត នៅវេលាម៉ោង៥៖៤០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះរាជពាធ៕