បរទេស៖ លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky សង្ស័យថា សមាជិកនៃបញ្ជាការដ្ឋាន ជាន់ខ្ពស់របស់លោក និងដៃគូអន្តរជាតិ អាចធ្វើឱ្យលេចធ្លាយព័ត៌មាន ទៅកាន់ប្រទេសរុស្ស៊ី។ លោកបាននិយាយតាម ទូរទស្សន៍អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ការ សង្ស័យនេះកើតឡើង ចំពេលដែលស្ថានភាពសមរភូមិ កាន់តែអាក្រក់ សម្រាប់ទីក្រុងគៀវ និងការខ្វះខាតគ្រាប់រំសេវ ដែលកើតឡើង ដោយការថយចុះជំនួយ យោធាពីអ្នកឧបត្ថម្ភអន្តរជាតិ។
បន្ទាប់ពីការបរាជ័យនៃការ វាយលុកឆ្នាំ២០២៣ ដែលរំពឹងទុកយ៉ាងខ្លាំងរបស់អ៊ុយក្រែន, កងកម្លាំងរុស្ស៊ីបានចាប់ផ្តើម ដំណើរការទៅមុខ។ កាលពីសប្តាហ៍មុន រុស្ស៊ីបានដណ្តើម យកទីក្រុង Avdeevka ដែលត្រូវបានពង្រឹងយ៉ាងខ្លាំង ដោយទីក្រុងគៀវ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វាត្រូវបានទាហានអ៊ុយក្រែន ប្រើយ៉ាងទូលំទូលាយដើម្បីបាញ់ផ្លោងនៅក្បែរទីក្រុង Donetsk រដ្ឋធានីនៃសាធារណរដ្ឋប្រជាមានិត Donetsk របស់រុស្ស៊ី។
លោក Zelensky បានប្រាប់អ្នកកាសែតកាលពីថ្ងៃអាទិត្យថា នឹងមានការវាយលុកមួយទៀត។ “យើងមានផែនការ, ជាផែនការច្បាស់លាស់។ លោកបានបញ្ជាក់ថា ផែនការជាច្រើននឹងត្រូវបានរៀបចំដោយសារការលេចធ្លាយព័ត៌មាន»។ លោកបានបញ្ជាក់បន្ថែមថា មនុស្សកាន់តែតិចដែលបានដឹងអំពីគម្រោងនេះកាន់តែល្អ។
លោកបានអះអាងថា៖ «ផែនការសម្រាប់សកម្មភាពប្រឆាំង ការវាយលុករបស់យើងកាលពីរដូវស្លឹកឈើជ្រុះចុងក្រោយគឺនៅលើតុក្នុងវិមានក្រឹមឡាំងមុនពេលសកម្មភាព ប្រឆាំងទាំងនោះបានចាប់ផ្តើម»។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានពន្យល់ថា ដោយសារចំនួននៃកិច្ចការ ដែលគាត់ប្រឈមមុខនឹងការបញ្ជាខ្ពស់ មនុស្សជាច្រើនត្រូវតែចូលរួម បង្កើនឱកាស សម្រាប់ការលេចធ្លាយ ៕
ប្រែសម្រួលៈ ណៃ តុលា