ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចាប់ឃាត់ខ្លាំងសេដ្ឋីពាន់លានដុល្លារ រកស៊ីខាងឧស្សាហកម្មម្នាក់់

Xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប៉ូលីសនៅក្នុងតំបន់ Chelyabinsk នៃប្រទេសរុស្ស៊ីបានចាប់ខ្លួន Yury Antipov កាលពីថ្ងៃច័ន្ទ បន្ទាប់ពីតុលាការក្នុងតំបន់ បានរឹបអូសក្រុមហ៊ុនចំនួនបីរបស់គាត់ ។

ការចាប់ឃាត់ខ្លួនេះធ្វើឡើង ដោយសារតែការចោទប្រកាន់ថា មានភាពមិនប្រក្រតីជាមួយនឹង ការធ្វើឯកជនភាវូបនីយកម្ម របស់ពួកគេក្នុងទសវត្សរ៍ឆ្នាំ១៩៩០។លោក Antipov ត្រូវបានបញ្ចូលក្នុងបញ្ជី Forbes ចុងក្រោយបង្អស់របស់មហាសេដ្ឋីរុស្ស៊ី ។

ការចាប់ខ្លួន Antipov ត្រូវបានរាយការណ៍ជាលើកដំបូង ដោយហាងលក់ក្នុងស្រុក 74.ru ដោយដកស្រង់ប្រភព នៅក្នុងក្រុមហ៊ុនមួយរបស់គាត់គឺ Chelyabinsk electro-metallurgy combine (ChEMK) ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា​គេ​មិន​ច្បាស់​ថា ​លោក​ត្រូវ​ប្រឈម​នឹង​បទ​ចោទ​អ្វី​ទេ ។

គួរឲ្យដឹងដែរថា ក្រោយការចាប់ខ្លួននេះភ្លាមAntipov និងប្រពន្ធរបស់គាត់ Lyudmila បានបញ្ចប់ការគ្រប់គ្រងក្រុមហ៊ុនផលិតដែក និងអេឡិចត្រូតដ៏ធំបំផុតរបស់រុស្ស៊ី តាមរយៈក្រុមហ៊ុនភាគហ៊ុនរួមគ្នា Etalon ៕

ប្រែសម្រួល៖ ស៊ុន លី

To Top