ព័ត៌មានជាតិ

អភិបាលរង ខេត្តកំពង់ចាម ចុះពិនិត្យរៀបចំពិធីបុណ្យ ឆ្លងសមិទ្ធផលនានា ក្នុងបរិវេណវត្តខេមវ័ន ហៅវត្តបឹងស្នាយ

កំពង់ចាម ៖  អភិបាលរងខេត្តកំពង់ចាម លោក ស្រី សុភ័ក្រ នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យ និងរៀបចំ ដើម្បីសម្ពោធសមិទ្ធផលនានា។នៅក្នុងបរិវេណវត្តខេមវ័ន ហៅវត្តបឹងស្នាយ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

បើតាមព្រះធម្មសាលវ័ង្ស សា វីរ: ចៅអធិការវត្តបឹងស្នាយ បានមានសង្ឃដីកាឲ្យដឹងថា ដើម្បីបំពេញតម្រូវការចាំបាច់ និងសម្រេចលទ្ធផលទៅតាមផែនការ គណៈគ្រប់គ្រងវត្ត បានលើកគម្រោងកសាង និងជួសជុលកុដិ សម្រាប់ព្រះសង្ឃស្នាក់នៅ សាលាសង្ឃភត្ត សាលារៀន បណ្ណាល័យ ។ល។ ក្នុងនោះផងដែរ ចាប់តាំងពីឆ្នាំ២០១២មក កំណើនសមណសិស្សមកគង់ស្នាក់នៅសិក្សា មានការកើនឡើងជារៀងរាល់ឆ្នាំ ក៏ឋិតនៅក្នុងភារកិច្ចវត្តព្រះពុទ្ធសាសនា ត្រូវអភិវឌ្ឍន៍លើវិស័យ-គន្ធធុរៈ(វិស័យពុទ្ធិកសិក្សា) និង វិស័យវិបស្សនាធុរៈ ដូច្នេះហើយតម្រូវឱ្យគណគ្រប់គ្រងវត្ត រៀបចំផែនការកសាង ហេដ្ឋរចនាសម្ព័ន្ធសំណង់រឹង និងទន់ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន របស់សង្គមជាតិ និងកាអភិវឌ្ឍធនធានមនុស្សនាពេលបច្ចុប្បន្ន។

ព្រះចៅអធិការវត្ត បានមានសង្ឃដិកាទៀតថា វត្តខេមវ័នបឹងស្នាយ ក៏បានរៀបចំគម្រោងសាងសង់អាគារសេនាសន: សម្រាប់ព្រះសង្ឃគង់នៅ និងអាគារសម្រាប់បំពេញតម្រូវការទ្រទ្រង់ក្នុងវិស័យអបរំទាំងពីរធុរៈ និងដើម្បីអនុគ្រោះដល់ការសិក្សា បដិបត្តិធម៌របស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ព្រមទាំងប្រារព្ធកម្មវិធីសាសនសង្គមនានាផងដែរ ។

លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត បានឲ្យដឹងដែរថា កម្មវិធីសម្ភោធសមិទ្ធិផលនានា ក្នុងបរិវេណវត្តខេមវ័នបឹងស្នាយ នេះ និងប្រព្រឹត្តទៅ នៅចុងខែ មិនា ឆ្នាំ ២០២៤ ៕

To Top