ព័ត៌មានអន្តរជាតិ

មេដឹកនាំគណបក្ស សាធារណរដ្ឋថា បញ្ហាព្រំដែនអាមេរិក គឺជាអាទិភាពធំជាងបញ្ហា នៅអ៊ុយក្រែន

រូបភាពពី៖​ RT News

បរទេស៖ ប្រធានសភាអាមេរិក គឺលោក Mike Johnson បាននិយាយថា សភានឹងមិនអនុម័តកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែនដោយគ្មានកំណែទម្រង់ចំពោះគោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកនោះទេ ដោយលោកបានលើកហេតុផលថា សន្តិសុខរបស់អាមេរិកផ្ទាល់បានយកជាអាទិភាពលើជម្លោះជាមួយរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីជំនួបដ៏ចម្រូងចម្រាសមួយជាមួយប្រធានាធិបតី Joe Biden និងមេដឹកនាំសភានៅព្រឹកថ្ងៃអង្គារ លោក Mike Johnson បានទទូចថា សមាជិកសភាគណបក្សសាធារណរដ្ឋនឹងមិនផ្លាស់ប្តូរចំពោះជំនួយបរទេសទេ ប្រសិនបើគណបក្សប្រជាធិបតេយ្យមិនសម្របសម្រួលនៅតាមព្រំដែន។

សមាជិកសភារបស់គណបក្សសាធារណរដ្ឋ (GOP) កំពុង “បន្តស្វែងរក និងស៊ើបអង្កេតយ៉ាងសកម្មនូវជម្រើសផ្សេងៗទាំងអស់” សម្រាប់ភាពស្របច្បាប់អ៊ុយក្រែន ប៉ុន្តែ “អាទិភាពទីមួយរបស់ប្រទេសគឺព្រំដែនរបស់យើង ហើយត្រូវប្រាកដថាវាមានសុវត្ថិភាព” នេះបើតាមលោក Johnson បានប្រាប់អ្នកយកព័ត៌មាន។

ប្រធានសភាមកពីគណបក្សសាធារណរដ្ឋបានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសមាជិកសភា គណបក្សប្រជាធិបតេយ្យ សេតវិមាន និងសូម្បីតែសមាជិកបក្ស GOP ផ្សេងទៀតនៅក្នុងព្រឹទ្ធសភាជុំវិញច្បាប់ជំនួយនេះ ដោយប្រធានាធិបតី Biden បានព្រមានថា “ផលវិបាកនៃភាពអសកម្មជារៀងរាល់ថ្ងៃនៅអ៊ុយក្រែនគឺធ្ងន់ធ្ងរ” មុនពេលកិច្ចប្រជុំរបស់គាត់ជាមួយ Johnson ៕ ប្រែសម្រួលៈ ណៃ តុលា

To Top