ព័ត៌មានអន្តរជាតិ

ប្រធានាធិបតិចិន ស៊ី ជិនពីង ធ្វើដំណើរទៅមើលអ្នកជំងឺ និងក្រុមគូ្រពេទ្យ នៅមន្ទីរពេទ្យ Huoshenshan ក្នុងក្រុង វូហាន

វូហាន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃអង្គារនេះ បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យ Huoshenshan បន្ទាប់ពីបានទៅដល់ទីក្រុងវូហាន ដែលជាចំណុចកណ្តាលនៃ ការផ្ទុះឡើងនៃជំងឺរលាកសួតធ្ងន់ធ្ងរកូវីដ១៩ បង្កឡើងដោយវីរុសកូរ៉ូណា ដើម្បីត្រួតពិនិត្យ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ី ដែលជាអគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម ក៏បានសិក្សាអំពីប្រតិបត្តិការមន្ទីរពេទ្យ ការព្យាបាលអ្នកជំងឺ ការការពារបុគ្គលិកពេទ្យ និងការស្រាវជ្រាវវិទ្យាសាស្ត្រនៅទីនោះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top