គែរ ៖ ប្រជាជនប៉ាឡេស្ទីនជាង ៣០,០០០នាក់ នៅតំបន់ហ្គាហ្សា បានស្លាប់ដោយសារការ វាយប្រហាររបស់អ៊ីស្រាអែល គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ចំពេលមានវិបត្តិមនុស្សធម៌ កាន់តែអាក្រក់នៅក្នុង ក្របខណ្ឌប៉ាឡេស្ទីន។
ឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានឲ្យដឹងថា “ប្រហែលមួយក្នុង ចំនោមកុមារ ២០នាក់ ទាំងស្ត្រី និងបុរស ឥឡូវនេះបានស្លាប់ ឬរងរបួស” ។
លោកបានឲ្យដឹងក្នុងអំឡុង សម័យប្រជុំលើកទី ៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិថា “សង្រ្គាមនៅហ្គាហ្សាត្រូវតែបញ្ចប់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងសុខាភិបាល ដែលគ្រប់គ្រង ដោយ ក្រុមហាម៉ាស់បានឲ្យដឹងថា ក្នុងរយៈពេលជិតប្រាំខែចាប់តាំង ពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ជនជាតិប៉ាឡេស្ទីនចំនួន ៣០,០៣៥ នាក់ត្រូវបានសម្លាប់ និង ៧០,៤៧៥នាក់ផ្សេងទៀត បានរងរបួស រួមទាំងអ្នកដែលស្វែងរក ជំនួយមនុស្សធម៌ផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា