ព្រឹកថ្ងៃទី៥ខែមីនា មហាសន្និបាតលើកទី២ នៃសភាតំណាង ប្រជាជនទូទាំងប្រទេសចិន បានបើកធ្វើនៅវិមានសភា ប្រជាជនក្រុងប៉េកាំង ថ្នាក់ដឹកនាំបក្ស និងរដ្ឋចិនរួម មានលោក XiJinping ជាដើមបានអញ្ជើញ ចូលរួមពិធីបើក លោកLiQiang នាយករដ្ឋមន្រ្តីចិន បានធ្វើរបាយការណ៍ការងារ រដ្ឋាភិបាលជូន ចំពោះអង្គមហាសន្និបាត ។
របាយការណ៍ការងារ រដ្ឋាភិបាលបានលើកឡើងថា គោលដៅរំពឹងទុក សម្រាប់ការអភិវឌ្ឍសំខាន់ៗ របស់ចិនក្នុងឆ្នាំនេះ គឺផលិតផលក្នុងស្រុក សរុបកើនឡើងប្រហែល៥% ឱកាសការងារថ្មី នៅតាមទីក្រុងនិងជនបទកើនឡើង ជាង ១២លាននាក់ អត្រាបាត់បង់ការងារ នៅតាមទីក្រុង និងជនបទ ដែលបានចុះបញ្ជីស្ថិតនៅចន្លោះ៥.៥ភាគរយ អត្រាកំណើន នៃតម្លៃទំនិញប្រើប្រាស់ ប្រហែល៣ភាគរយ កំណើនចំណូលប្រជាជន ដើរស្របគ្នា ជាមួយកំណើន សេដ្ឋកិច្ច សមតុល្យនៃការទូទាត់ អន្តរជាតិ រក្សាតុល្យភាពជាមូលដ្ឋាន បរិមាណផលិតស្បៀងលើសពី០.៦៥ទ្រីលានគីឡូក្រាម ហើយការចំណាយថាម ពលគិត ជាឯកតា នៃផលិតផលក្នុងស្រុក សរុបនឹងថយចុះប្រហែល២.៥ភាគរយ គុណភាព នៃបរិស្ថានអេកូឡូស៊ី នឹងត្រូវបានកែលម្អជាបន្តបន្ទាប់ ៕