ព័ត៌មានអន្តរជាតិ

គោលដៅកំណើន សេដ្ឋកិច្ចប្រហែល ៥ភាគរយ នៅឆ្នាំនេះ ជាគោលដៅ ដែលអាចសម្រេច បានតាមការ តស៊ូព្យាយាម

មហាសន្និបាតលើកទី២ នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន នីតិកាលទី ១៤ បានបើកធ្វើសន្និសីទ សារព័ត៌មាន នៅសាលសន្និសីទ សារព័ត៌មាន នៃមជ្ឈមណ្ឌល Media នៅរសៀលថ្ងៃទី ៦ ខែមីនា អ្នកទទួលខុសត្រូវនៃស្ថាប័ន ពាក់ព័ន្ធបានឆ្លើយសំណួរ របស់អ្នកសារព័ត៌មានចិន និងអន្តរជាតិអំពីបញ្ហា ដូចជាការអភិវឌ្ឍ និងកំណែទម្រង់ ថវិកាជាតិ គោលនយោបាយរូបិយប័ណ្ណ ធុរកិច្ច មូលបត្រនិង ហិរញ្ញវត្ថុជាដើម ។

លោក Zheng Shanjie ប្រធានគណៈកម្មាធិការជាតិ អភិវឌ្ឍន៍និងកំណែទម្រង់ចិន បានថ្លែងថា ការកំណត់កំណើន ៥ ភាគរយជាគោលដៅប៉ាន់ ប្រមាណនៃកំណើន សេដ្ឋកិច្ចរបស់ចិននៅឆ្នាំនេះ គឺឆ្លងតាមការបញ្ជាក់តាមបែប វិទ្យាសាស្ត្រ ដែលសមស្របនឹងសំណូមពរ ប្រចាំឆ្នាំនៃផែនការអភិវឌ្ឍន៍ ៥ ឆ្នាំទី ១៤ សមស្របជាមូលដ្ឋាននឹងសក្តានុពល នៃកំណើនសេដ្ឋកិច្ច ពោលគឺ គោលដៅនេះអាចសម្រេច បានតាមការតស៊ូព្យាយាម ៕

To Top