ភ្នំពេញ៖ ចេតីយ៍របស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក មាតាបិតារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលបានសម្រួលនិងជួសជុលជាថ្មី ត្រូវបានធ្វើពិធីបុណ្យពុទ្ធាភិសេក និងឆ្លងទៅតាមបែបព្រះពុទ្ធសាសនា នាព្រឹកថ្ងៃទី១០មីនានេះ។
ពិធីបុណ្យនេះបានធ្វើឡើង ដោយមានការអញ្ជើញចូលរួម ពីលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ,លោក ហ៊ុន ម៉ានិត, លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី, លោកស្រី ហ៊ុន ម៉ាលី ដែលជាកូនប្រសារ កូនៗបង្កើតរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងមាជិកគ្រួសារត្រកូលហ៊ុន ជាច្រើនរូបទៀត រួមមាន លោក នេត សាវឿន ,អ្នកកញា ហ៊ុន តូ ,លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងកូនចៅ ញាត្តិសន្តានជាច្រើនផងដែរ ។
ក្នុងពិធីនេះមាន មនស្ការព្រះរតនត្រ័យ សមាទានសីល បង្វិលពពិលជុំវិញចេតិយ៍ ប្រគេនទេយ្យទានចំពោះព្រះសង្ឃ ,និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដោយបាននិមន្តចូលរួម ពីសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។
គួរបញ្ជាក់ថា អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង កើតឡើង ២៧ ខែ០៨ ឆ្នាំ១៩២៣ និងបានទទួលមរណភាព កាលពីថ្ងៃទី ១២ ខែ០៧ ឆ្នាំ ២០១៣ ក្នុងជន្មាយុ៩០ឆ្នាំ ។ ចំណែកមហាឧបាសិកា ឌី ប៉ុក កើតនៅថ្ងៃទី១៧ ខែ០៦ ឆ្នាំ១៩១៩ និងបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែ០៣ ១៩៩៨។ អ្នកមានគុណទាំង២ របស់សម្ដេចជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ត្រូវបានដង្ហែរមកតំកល់ទុក នៅក្នុងចេតីយ៍វត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខនេះ ដើម្បីគោរពបូជា៕