ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនជិត ៥០គ្រឿង ត្រូវប្រព័ន្ធការពារអាកាសរុស្ស៊ីស្ទាក់ចាប់ និងកម្ទេច ពេលឆ្មក់វាយប្រហារ ទ្រង់ទ្រាយធំនៅពេលយប់

AFP

បរទេស៖ ក្រសួងការពារជាតិបានបញ្ជាក់នៅព្រឹកថ្ងៃសៅរ៍ថា យោធារុស្ស៊ីបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៤៧ គ្រឿង ដែលបានឆ្មក់នៅពេលយប់ ហើយបើតាមមន្ត្រីមូលដ្ឋាន គឺថា មិនមានអ្នកស្លាប់ទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីថា យន្តហោះគ្មាមមនុស្សបើកមួយគ្រឿងត្រូវបានបាញ់ទម្លាក់នៅតំបន់ Belgorod, ពីរគ្រឿងទៀតនៅលើតំបន់ Kursk , បីគ្រឿងនៅលើតំបន់ Volgograd និង យន្តហោះគ្មាមមនុស្សបើកចំនួន ៤១ នៅលើតំបន់ Rostov ។

លោក Vassily Golubev អភិបាល នៃតំបន់ Rostov បានសរសេរនៅលើ Telegram ថា អង្គភាពការពារដែនអាកាស ក្នុងស្រុកបានវាយបក ទៅលើការ វាយប្រហារទ្រង់ទ្រាយធំ ។ យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងត្រូវបានបំផ្លាញនៅពេលចូលទៅជិតទីក្រុង Morozovsk ។ លោកបានបន្ថែមថា គ្មានអ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកនៅទីក្រុង Taganrog ឡើយ, នេះបើយោងតាមរបាយការណ៍បឋម។ បុគ្គលិកក្រសួងសង្គ្រោះបន្ទាន់ម្នាក់ ដែលកំពុងបោសសម្អាតកំទេច កំទីនៅលើដី បានរងរបួស និងបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។

អភិបាល នៃតំបន់ Kursk លោក Roman Starovoyt បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមដើម្បីរាយការណ៍ថា កំទេចកំទីពីយន្តហោះ គ្មានមនុស្សបើក របស់អ៊ុយក្រែន ដែលបានធ្លាក់ គឺធ្វើឱ្យខូចខាតដំបូលមន្ទីរពេទ្យក្នុងទីក្រុងសំខាន់នៃខេត្ត Kursk ។ មិនមានអ្នករងរបួស ត្រូវបានគេរាយការណ៍ទេ ។ លោក Starovoyt បាននិយាយថា ដោយសារតែហានិភ័យ នៃការផ្ទុះ អ្នកជំងឺមកពីអង្គភាពថែទាំ ដែលពឹងផ្អែកខ្លាំងនៃអគារជិតខាងត្រូវ បានជម្លៀសទៅកាន់ស្ថាប័ន វេជ្ជសាស្ត្រផ្សេងទៀត នៅក្នុងទីក្រុង៕
ប្រែសម្រួលៈ ណៃ តុលា

To Top