ព័ត៌មានអន្តរជាតិ

សម្តេចសង្ឃ Pope សំណួមពរអ៊ុយក្រែន ដើម្បីធ្វើការចរចា

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលអ៊ុយក្រែន គួរតែស្វែងរកភាពក្លាហាន ដើម្បីបញ្ចប់ជម្លោះជាមួយរុស្ស៊ីនេះ បើយោងតាមការសំណូមពរឲ្យមានការចរចា ពីសំណាក់សម្តេច សង្ឃ Francis បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RSI របស់ប្រទេសស្វីស នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ។

អ្នកកាសែត Lorenzo Buccella បានសួរព្រះសង្ឃអំពី ការអំពាវនាវឱ្យមានភាពក្លាហាន នៃការចុះចាញ់ និងលើកទង់សនិងអ្នកដែលប្រកែកថាការចុះចាញ់នឹងធ្វើឱ្យការប្រើប្រាស់កម្លាំង ស្របច្បាប់នៅលើឆាកអន្តរជាតិផងដែរ ។

ជាការឆ្លើយតបសម្តេចសង្ឃបាននិយាយថា វាគឺជាការបកស្រាយមួយ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា​អ្នក​ខ្លាំង​បំផុត​គឺ​អ្នក​ដែល​មើល​ឃើញ​ស្ថានភាព​ ដែល​គិត​ពី​ប្រជាជន​ហើយ​មាន​ភាព​ក្លាហាន ​នៃ​ការលើកទង់​ស​និង​អ្នក​ដែល​ចរចា​ប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា កន្លងមកអ៊ុយក្រែន និងអ្នកគាំទ្រលោកខាងលិចទទូចឲ្យមាន ដំណោះស្រាយសន្តិភាពអាចសម្រេចបានតែតាមលក្ខខណ្ឌរបស់ទីក្រុងគៀវ ហើយបានប្តេជ្ញាថា នឹងបន្តផ្តល់អាវុធដល់ អ៊ុយក្រែនសម្រាប់ ដរាបណាវាត្រូវការ ខណៈដែលរុស្ស៊ីបានសង្កត់ធ្ងន់ថា គ្មានជំនួយបរទេសណា នឹងផ្លាស់ប្តូរដំណើរ នៃការប្រយុទ្ធនោះបានទេ ៕

ប្រែសម្រួល​៖ស៊ុនលី

To Top