ព័ត៌មានអន្តរជាតិ

លោក Biden​ ៖ យើងមិនគួរ ចូលរួមនៅក្នុងសង្គ្រាម ជាមួយនឹងអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីអាមេរិក លោក Joe Biden នៅតែបានបន្តភាពច្របូក ច្របល់មួយទៀត ចំពោះសាធារណៈជន ក្រោយពេល ដែលលោកបានចូលរួម ក្នុងបទសម្ភាសន៍ជាមួយ MSNBC កាលពីថ្ងៃសៅរ៍ ហើយលោក Biden បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានប្រព្រឹត្តកំហុសដោយចូល ទៅក្នុងអ៊ុយក្រែន នៅពេល ដែលការពិតគាត់បែរជាកំពុងសំដៅ លើការលុកលុយ របស់សហរដ្ឋអាមេរិកលើអ៊ីរ៉ាក់ និង អាហ្វហ្គានីស្ថានទៅវិញ ។

លោក Biden មានបំណងផ្តល់ការរិះគន់មួយចំនួន ទៅកាន់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu ដែលដោយមិនអើពើការស្លាប់ និងរបួស របស់ជនស៊ីវិលក្នុងអំឡុងពេលប្រតិបត្តិការយោធា របស់អ៊ីស្រាអែល IDF នៅតំបន់ Gaza គឺ ធ្វើឱ្យអ៊ីស្រាអែល ឈឺចាប់ជាងគាត់ជួយអ៊ីស្រាអែល ។

មេដឹកនាំអាមេរិករូបនេះ បានរំលឹកពីរបៀបដែលក្នុងអំឡុង ពេលដំណើរទស្សនកិច្ច របស់គាត់ទៅកាន់ប្រទេសអ៊ីស្រាអែល នៅដើមដំបូងនៃជម្លោះ គាត់បានព្រមាន Netanyahu ប្រឆាំងនឹងការធ្វើ កំហុស ដែលសហរដ្ឋអាមេរិក បានធ្វើបន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី៩ខែវិច្ឆិកា ។

យោងតាមទិន្នន័យ ចុងក្រោយពីក្រសួង សុខាភិបាលហ្គាហ្សា មនុស្ស ៣១០៤៥ នាក់ត្រូវបានសម្លាប់ និង៧២៦៥៤នាក់ ផ្សេងទៀតបានរង របួសចាប់តាំងពីថ្ងៃទី ៧ខែតុលា បន្ទាប់មក IDF បានចាប់ផ្តើមការវាយប្រហារ របស់ខ្លួនលើតំបន់ ប៉ាឡេស្ទីន ជាការឆ្លើយតបទៅនឹងការលុកលុយ របស់ពួកហាម៉ាស ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដែលក្នុងនោះមនុស្សប្រហែល១២០០នាក់ បានបាត់បង់ជីវិត និងជាង ២០០ នាក់ត្រូវបានចាប់ ធ្វើជាចំណាប់ខ្មាំង ៕

ប្រែសម្រួល៖ស៊ុនលី

To Top