ព័ត៌មានអន្តរជាតិ

ជប៉ុន ប្រារព្ធ​ខួប ១៣​ឆ្នាំ​ចាប់តាំងពី​រញ្ជួយ​ដី និងស៊ូ​ណា​មិ បង្ក​មហន្តរាយ​នុយក្លេអ៊ែរ​

Kyodo

តូក្យូ៖ ប្រទេសជប៉ុន បានប្រារព្ធខួប ១៣ឆ្នាំ ចាប់តាំងពីការបំផ្លិចបំផ្លាញនៃគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ បានវាយប្រហារតំបន់ភាគឦសានរបស់ប្រទេស ហើយបានបណ្តាលឱ្យមនុស្សជាង ២២,០០០ នាក់បាត់បង់ជីវិត ដែលបង្កឱ្យមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ដ៏អាក្រក់បំផុតរបស់ពិភពលោក ចាប់តាំងពីវិបត្តិ Chernobyl ឆ្នាំ១៩៨៦ ។

ខណៈពេលដែលការងើបឡើងវិញ នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត ដោយការរញ្ជួយដីកម្រិត ៩រ៉ិចទ័រ និងរលកយក្សស៊ូណាមិ បានរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំបន្តបន្ទាប់ ជីវិតមិនទាន់វិលទៅរកភាពធម្មតាវិញទេ សម្រាប់មនុស្សជិត ២៩,០០០ នាក់នៅតែផ្លាស់ទីលំនៅគិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង សម្អាតនៅឯបរិវេណនុយក្លេអ៊ែរ Fukushima Daiichi ត្រូវបានគេរំពឹងថា នឹងមានរយៈពេលរាប់ទសវត្សរ៍។

រដ្ឋាភិបាលកណ្តាលបានបញ្ឈប់ការ ប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធនៅទីក្រុងតូក្យូ ក្នុងឆ្នាំ២០២២ ជាមួយនឹងក្រុងក្នុងតំបន់ ដែលរងផលប៉ះពាល់ឥឡូវនេះរៀបចំ ព្រឹត្តិការណ៍ប្រចាំឆ្នាំក្នុងកម្រិតតូចជាងនេះ ។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា គ្រោងនឹងចូលរួមពិធីមួយ ដែលរៀបចំដោយខេត្តហ្វូគូស៊ីម៉ា នៅថ្ងៃចន្ទ។

តួលេខចុងក្រោយរបស់ទីភ្នាក់ងារនគរបាលជាតិ ដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារ គ្រោះមហន្តរាយនេះមានចំនួន ១៥,៩០០នាក់ ខណៈដែលមនុស្ស ២,៥២០ នាក់នៅតែបាត់ខ្លួនគិតត្រឹមចុងខែកុម្ភៈ ហើយភាគច្រើននៃអ្នកស្លាប់ និងករណីបាត់ខ្លួនគឺស្ថិតនៅក្នុងខេត្ត Miyagi, Fukushima និង Iwate ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top