ព័ត៌មានអន្តរជាតិ

ក្រុមមន្ត្រីការទូត សំខាន់ៗ ព្រមានថា ណាតូគួរត្រៀមខ្លួន ឲ្យហើយសម្រាប់ការ ចាកចេញរបស់អាមេរិក

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ការលើកឡើង របស់ក្រុមអ្នកការទូត ជាច្រើនមកពីប្រទេស ជាសមាជិក នៃប្លុកនេះថា ណាតូNATO អាចប្រឈមនឹងហានិភ័យធ្ងន់ធ្ងរអំពីការចាកចេញពីសម្ព័ន្ធភាព ប្រសិនបើលោក Donald Trump ពិតជាអាចជាប់ឆ្នោតឡើងវិញ នៅក្នុងខែវិច្ឆិកានោះ។

ការដកស្រង់សំដីចេញពីប្រភព The Telegraph ពួកគេដែលជាក្រុមមន្ត្រីទូត កម្រិតខ្ពស់បានព្រមានថា បណ្តាប្រទេសណាតូរបស់អឺរ៉ុប គួរតែបង្កើតយុទ្ធសាស្ត្រមួយ ចំនួន ដើម្បីដោះស្រាយ ជាមួយ នឹងផលវិបាកនៃឧប្បត្តិហេតុបែបនេះ ហើយពិចារណាឡើងវិញ អំពីសមត្ថភាពការពារ របស់ប្លុករបស់ខ្លួន ។

ក្នុងចំណោមនោះមន្ត្រីអ្នកការទូត អ៊ឺរ៉ុបម្នាក់ បានប្រាប់កាសែតថា លទ្ធភាពនៃការដកខ្លួន របស់អាមេរិកគឺស្ថិតនៅក្នុងកម្រិត
គួរឲ្យមានការព្រួយបារម្ភ ហើយលោក​បាន​និយាយ ​ដោយ​សំដៅ​ទៅ​លោក Trump ថា​៖ ​គ្មាន​នរណា​ដឹង​ថា​គាត់​នឹង​ធ្វើ​អ្វី​បន្ទាប់​នោះ​ទេ​។

គួរឲ្យដឹងដែរថា អតីតប្រធានាធិបតីរូបនេះ កំពុងនាំមុខគេក្នុងការបោះឆ្នោត បឋមរបស់បក្សសាធារណរដ្ឋ នៅដើមសប្តាហ៍នេះ ខណៈដែលគាត់បានឈ្នះរដ្ឋចំនួន ១៤ ក្នុងចំណោមរដ្ឋចំនួន១៥ នៅ Super Tuesday និងទទួលបានសម្លេងគាំទ្រ៩៩៥ របស់ប្រតិភូសភាមកពីគណបក្សសាធារណរដ្ឋ ខណៈដែលគូប្រជែងតែមួយគត់ របស់គាត់ គឺលោកស្រី Nikki Haley បានធ្លាក់ចេញពីការប្រណាំងប្រជែងនេះ ទៅភ្លាមៗផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top