ព័ត៌មានអន្តរជាតិ

រុស្សី ចោទប្រកាន់អាមេរិកថា បានចូលរួមពាក់ព័ន្ធ ដោយផ្ទាល់ នឹងជម្លោះនៅអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅវ៉ាស៊ីនតោន លោក Anatoly Antonov
បាននិយាយថា សហរដ្ឋអាមេរិក កំពុងធ្វើឱ្យជម្លោះអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរឡើង ដោយបន្តជួយដល់ទីក្រុងគៀវ ទាំងផ្នែកហិរញ្ញវត្ថុ និងអាវុធនិងស្នើឱ្យមានសកម្មភាព ប្រតិបត្តិការនៅផ្លូវគោក ជាច្រើនផងដែរ។

លោក Antonov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធ ជាការឆ្លើយតបទៅនឹង សេចក្តីថ្លែងការណ៍មុនរបស់ប្រធានទីភ្នាក់ងារCIA លោក William Burns ថា វោហាសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោនអំពីតម្រូវ ការក្នុងការចាក់ប្រាក់បន្ថែមទៅក្នុងទីក្រុងគៀវ ដើម្បីជួយវាវាយ ប្រហារតំបន់គ្រីមៀ គឺពិតជាបានបង្ហាញ ពីការចូលរួម ដោយផ្ទាល់ របស់អាមេរិក រួចទៅហើយ ។

កញ្ចប់មូលនិធិបន្ថែមទាំងនោះនឹងអនុញ្ញាតឱ្យអ៊ុយក្រែនធ្វើ អាចធ្វើការវាយប្រហារជ្រៀត ចូលជ្រៅបន្ថែមទៀតនៅគ្រីមៀបន្តកំណត់គោលដៅលើកង នាវាសមុទ្រខ្មៅរបស់រុស្ស៊ី ហើយនៅទីបំផុត ទទួលបាន គំនិតផ្តួចផ្តើម វាយលុកឡើងវិញ ទាំងអស់ផង នេះបើយោង តាមការលោកBurns បានប្រាប់គណៈកម្មាធិការ ជ្រើសរើសព្រឹទ្ធសភា ស្តីពីការស៊ើបការណ៍ កាលពីថ្ងៃចន្ទ ។

គួរឲ្យដឹងដែរថារដ្ឋាភិបលាទីក្រុងមូស្គូបាននិយាយម្តងហើយម្តងទៀតថា ខ្លួនបើកចំហសម្រាប់ការចរចាសន្តិភាពដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ហើយបានទទូចថាតាមរយៈការផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ទីក្រុងគៀវ បស្ចិមប្រទេសកំពុង លុបបំបាត់លទ្ធភាពនៃការទម្លាយផ្នែកការទូតមួយនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top